លោកគុយ វ៉ាតបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ដោយ កម្លាំងសមត្ថ កិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលជាម្ចាស់ហាងផាកកាហ្វេ ( Park Coffee ) ដ៏ល្បីល្បាញពាក់ព័ន្ធនឹងករណីចេញសែកគ្មានទឹកប្រាក់ និងបទឆបោកលុយរាប់លានដុល្លារអាម៉េរិក។
មូលហេតុនៃការចាប់ខ្លួនលោក គុយ វ៉ាត គឺបន្ទាប់ពីមានជនរងគ្រោះជាច្រើននាក់បានដាក់ពាក្យប្ដឹងរូបគាត់។ លោក គុយ វ៉ាត ជាអគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមធ្វើអាជីវកម្មនៅក្នុង ឆ្នាំ២០០៣។ ក្រុមហ៊ុនដំបូងដែលលោកបើកដំណើរការនោះគឺ ក្រុមហ៊ុន Atech IT Solutions បន្ទាប់មកមាន ភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co.,Ltd ,រោងម៉ាស៊ីនកិនថ្ម ស្ថិតនៅ ខែត្រកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។
នៅក្នុង ឆ្នាំ២០០៨ លោក គុយ វ៉ាត បើកក្រុមហ៊ុនចំនួនពីរបន្ថែមទៀតគឺមាន ក្រុមហ៊ុន Impact Digital Advertising និងក្រុមហ៊ុន Phnom Penh Security Plc។
ដោយមើលការផ្សព្វផ្សាយព័ត៌មាន គោរមងារ «ឧកញ៉ា» ខុសការពិតជាច្រើនតៗគ្នា សមាគមឧកញ៉ាកម្ពុជា បានចេញ សេចក្ដីប្រកាសព័ត៌មាន ផ្លូវការមួយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ថា « លោក គុយ វ៉ាត មិនមែនមានគោរមងារជា «ឧកញ៉ា» ដូចការផ្សព្វផ្សាយនៅតាមបណ្ដាញសារព័ត៌មានមួយចំនួននោះឡើយ »។
ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មានគិរិដងរែកថា៖លោក គុយ វ៉ាត ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែសីហា នេះ។
ដោយគិរីដងរែក