29.1 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

ថៃ៖ផ្ទះនិង អគារ ជាច្រើន ប្រេះ បែក បន្ទាប់ ពីកើតមាន រញ្ជួយ ដី នៅឈៀងម៉ៃ

- Advertisement -spot_img

ថៃ៖ការរញ្ជួយដីកម្រិត 4.1 រ៉ិចទ័របានវាយប្រហារខេត្តឈៀងម៉ៃ(Chiang Mai) និងព្រា( Phrae) កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បណ្តាលឱ្យមានស្នាមប្រេះនៅក្នុងផ្ទះ និងអគារជាច្រើននៅក្នុងស្រុក ដូយ សាកេត(Doi Saket) នៃខេត្តឈៀងម៉ៃ។

អាជ្ញាធរថៃ បានពន្យល់ក្នុងសន្និសីទសារព័ត៌មានតាមរយៈប្រព័ន្ធអនឡាញ ហ្វេសប៊ុក នៅថ្ងៃព្រហ ស្បតិ៍ថា ការរញ្ជួយដីកើតឡើងជាបន្តបន្ទាប់ចំនួនប្រាំបីដងនៅព្រា និង ឈៀងម៉ៃ ។

លោក ទីនណាកន ថាថុង(Tinnakorn Thathong )ប្រធានផ្នែកភូមិសាស្ត្រនៃនាយកដ្ឋាធនធានរ៉ែ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មានការរញ្ជួយដីចំនួនប្រាំបីដងដែលមានកម្រិតពី 1.5 ទៅ 3.9 រិចទ័រ នៅក្នុងស្រុក Phrae’s Long កាលពីថ្ងៃពុធ និងថ្ងៃអង្គារ។ លោក ទីនណាកន បាននិយាយថា ការរញ្ជួយដីវាយប្រហារផ្ទះសម្បែងនិងអគារ ស្ថិតនៅពីទិសឦសាន ទៅទិសនិរតី ។

លោក បាន និយាយ ថា ការ រញ្ជួយ ដី នៅ ក្រុង ព្រា មាន នៅ ស្រុក សុង(Song), ស៊ុងមេន(Sung Men), វ៉ាងជីន(Wang Chin), ដែនចៃ(Den Chai) និង មឿង(Muang) និង ស្រុក ថាប្លា(Tha Pla )នៃ ខេត្ត ឧត្តារ៉ាឌី(Uttaradit) ប៉ុន្តែ មិន មាន របាយការណ៍ អំពី ការ ខូច ខាត ទេ។ការរញ្ជួយដីកម្រិត 4.1 រ៉ិចទ័រត្រូវបានកត់ត្រានៅក្នុងស្រុកដូយសាកេត នៃខេត្តឈៀងម៉ៃ នៅម៉ោង 4.36 ព្រឹកថ្ងៃព្រហស្បតិ៍។

លោក Tinnakorn បាន និយាយ ថា ការ រញ្ជួយ បាន នៅ ក្នុង ស្រុក មួយ ចំនួន នៃ ខេត្តឈៀងម៉ៃ និង ខេត្ត ឡាំផន(Lamphun) ដែល នៅ ជិត ខាង។

លោក ទីនណាកន បាននិយាយថា ការរញ្ជួយនេះបណ្តាលឱ្យមានស្នាមប្រេះនៅក្នុងអគារសាលា រៀន និងទីតាំងមួយចំនួនទៀត។សារព័ត៌មាន ឈៀងម៉ៃ ញូវ(Chiang Mai News) បានរាយការណ៍ថា ប្រជាជនជាច្រើននៅ Tambon Mae Khue ក្នុងទីក្រុង Doi Saket បានរាយការណ៍ពីបាក់បែកផ្ទះ និងអគាររបស់ពួកគេ បន្ទាប់ពីរញ្ជួយដី។

មជ្ឈមណ្ឌល គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនៃសាកលវិទ្យាល័យឈៀងម៉ៃ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានកើតឡើងនៅស្រុក Mae Rim នៃខេត្តឈៀងម៉ៃ ក្នុងខែធ្នូ ឆ្នាំ២០០៦ ហើយការរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ ត្រូវបានរាយការណ៍នៅក្នុងខេត្តនេះកាលពីពីរឆ្នាំមុនពោលគឺកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២០៕

ប្រភព Chiang Mai News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img