28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ថៃគ្រោងប្តូរឈ្មោះទីក្រុងបាងកកទៅជា «ក្រុងទេពមហានគរ»ចុះផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ម៉ោង ១៧:១៧ នាទី

- Advertisement -spot_img

ថៃ៖ ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការនៃប្រទេសពី «បាងកក» ទៅជា «ក្រុងទេពមហានគរ» ឬ ក្រុងថេបមហាណាខន ជាសំនៀងភាសាថៃ ប៉ុន្តែឈ្មោះបាងកកនឹងនៅតែត្រូវបានទទួលស្គាល់។

គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តសេចក្ដីព្រាងនៃសេចក្ដីប្រកាសរបស់ការិយាល័យនាយករដ្ឋមន្ត្រី ស្ដីពីការធ្វើបច្ចុប្បន្នភាពឈ្មោះ ប្រទេស, ដែនដី, តំបន់រដ្ឋបាល និងរាជធានី។ ឈ្មោះផ្លូវការនៃរាជធានីថៃ គឺក្រុងទេពមហានគរ នឹងមិនចូលជាធរមានឡើយ រហូតទាល់តែវាត្រូវបានពិនិត្យដោយគណៈកម្មាធិការមួយ ទទួលបន្ទុកលើការត្រួតពិនិត្យលើរាល់សេចក្ដីព្រាងច្បាប់ទាំងអស់។

បើតាមការិយាល័យរាជ្យបណ្ឌិតសភាថៃ ឈ្មោះក្រុងទេពមហានគរ នឹងក្លាយជាឈ្មោះផ្លូវការនៃរាជធានីរបស់ព្រះរាជាណាចក្រថៃ ប៉ុន្តែឈ្មោះបាងកក នឹងត្រូវដាក់អម។

គួរបញ្ជាក់ថា ឈ្មោះថា «បាងកក» ត្រូវបានប្រើប្រាស់តាំងពីខែវិច្ឆិកា ឆ្នាំ២០០១។ វាមកពីតំបន់ចាស់នៃទីក្រុងបាងកក ដែលឥឡូវនេះជាផ្នែកនៃតំបន់ទីប្រជុំជនកាន់តែច្រើននៃរាជធានី បាងកក ណូយ និងសង្កាត់បាងកកយ៉ៃ៕

អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img