ភ្នំពេញ ៖សំណង់មិនរៀបរយជាច្រើនរោង ត្រូវបានជនឆ្លៀតឪកាសនាំគ្នាមកសាងសង់ខុសច្បាប់លើដីរដ្ឋមាត់ច្រាំងទន្លេដោយខុសច្បាប់។
យោងតាម ប្រភពពី លោកនេត ឆាន់ ចៅសង្កាត់រង ទី១ សង្កាត់ ច្បារអំពៅ ទី ២ បាន ឲ្យ ដឹងថា សំណង់ មិន រៀបរយ ដែល លោក ដឹកនាំ កម្លាំងមករុះរើនេះ គឺស្ថិតនៅក្នុងភូមិ ដើមចាន់ ដើមចាន់១ ស្ថិតក្នុង សង្កាត់ ច្បារអំពៅ ទី២ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ដែល ជនឆ្លៀតឪកាសមកលួចសង់ប្រមាណជា ១០រោងខណៈ ទឹកទន្លេកំពុងហក់ឡើងស្ថិតនៅមាត់ច្រាំង ។
លោកនេត ឆាន់ បានបញ្ជាក់ថាអ្នក ដែលមកលួចសាងសង់នេះ គឺមិនដឹងជាមកពីណាពីណីទេគឺមកលួចសង់ដោយខុសច្បាប់ហើយ អាជ្ញាធរបានសម្រេចរុះរើដោយមិនពន្យារពេលឡើយ ។ ហើយក្នុងនោះអាជ្ញាធរ និងមិនលើកលែងចំពោះជនទាំងឡាយណាដែលមកលួចសង់រោងខុសច្បាប់ជាបន្តឡើយ ៕






ដោយគីរីដងរែក




