28 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

តំបន់អភិរក្សអាងត្រពាំងថ្មស្រុកភ្នំស្រុកមាននេសាទខុសច្បាប់

- Advertisement -spot_img

មន្ត្រីចម្រុះចុះចាប់អុយ និងស្បៃមុងដុតកំទេចចោល នេសាទខុសច្បាប់ នៅតំបន់អភិរក្សអាងត្រពាំងថ្មស្រុកភ្នំស្រុក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកភ្នំស្រុក។

លោក រី ហាំង អភិបាលរងស្រុកភ្នំស្រុកបានប្រាប់ថា ជាការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅរដូវបិតឡូនេសាទមន្ត្រីចម្រុះប្រមាណជាង១០នាក់ប្រើប្រាស់កាណូតស្មាច់2គ្រឿងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចអាងត្រពាំងថ្ម ស្រុកភ្នំស្រុក និងជាកន្លែងអភិរក្សត្រី និងសត្វកម្រ ដែលមន្ត្រីជំនាញកំពុងអភិរក្សថែរក្សា។

លោកបានបញ្ជាក់ថា អាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតគណៈកម្មការដើម្បីការពារទប់ស្កាត់បទល្មើសនេសាទ និងអភិរក្សសត្វដែលកម្រហើយត្រូវយាមការយ៉ាងល្អិតល្អន់ មន្ត្រីចម្រុះចុះពិនិត្យនិងល្បាតជាប្រចាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់មានអុយចំនួន៣៧អុយ និងស្បៃមុងប្រវែង១.៥០០ម៉ែត្រនៅក្នុងបរិវេណតំបន់អភិរក្សត្រី និងសត្វដែលកម្រ។

លោក រី ហាំង បានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទត្រូវបានមន្ត្រីចម្រុះមានរដ្ឋបាលស្រុកភ្នំស្រុក មន្ត្រីជលផល មន្ត្រីបរិស្ថាន កម្លាំងទាំងបីស្ថាប័នមាននគរបាល កងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងស្រុក និងសហគមន៍ត្រូវបានយកបទល្មើសមានស្បៃមុង និងអុយត្រូវបានដុតបំផ្លាញចោលហើយណែនាំប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនេសាទ នៅរដូវបិតឡូត៍នេសាទដែលត្រូវបើកវិញដើមខែតុលា ឆ្នាំ២០២៤៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img