Amazon ជាក្រុមហ៊ុន ដែលលក់ និងផ្គត់ផ្គង់ទំនិញនៅលើ Online ដ៏ធំជាងគេនៅលើពិភពលោកនេះ នាពេលបច្ចុប្បន្នដែលមាន ទីតាំងចំបងនៅសហរដ្ឋអាមេរិក និងមានសាខារបស់ខ្លួន ជាច្រើនសាខានៅ ទូទាំងពិភពលោក។ លើសពីនេះ Amazon កំពុងពង្រីក សក្ដានុពលរបស់ខ្លួនទៅលើផ្នែកបច្ចេកវិទ្យានៅលើអាកាស (Amazon Web Service) និងមានគម្រោងបាញ់បង្ហោះយានអវកាសឆ្លង ភពថែមទៀតផង។ ជោគជ័យដ៏ធំធេងរបស់ Amazon គឺបានមកពីទស្សនៈវិស័យដ៏ច្បាស់លាស់ភាពប៉ិនប្រសព្វ និងការច្នៃប្រឌិត របស់ បុគ្គលមួយរូបនោះ គឺលោក Jeff Bezos ដែលមានតួនាទីជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Amazon ។
លោក Jeff Bezos បានចាប់ផ្ដើមដំណើរការការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Amazon ពីក្នុងចំណតរថយន្ដរបស់គាត់ផ្ទាល់តែ ម្ដង រួមជាមួយ នឹង បុគ្គលិកពីរបីនាក់ផ្សេងទៀតហើយគាត់ក៏ បានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍នូវ ប្រព័ន្ធ Software សម្រាប់គ្រប់គ្រង បណ្ណាគាររបស់ខ្លួន។ បន្ទាប់មកពួកគេក៏បានពង្រីកប្រតិបត្តិការរបស់ខ្លួនដោយផ្លាស់ប្ដូរ ពីចំណតរថយន្ដទៅកាន់ផ្ទះ ថ្មីដែលមានពីរ បន្ទប់ និងបំពាក់ដោយកុំព្យូទ័រ Sun Microsystems ចំនួន ៣គ្រឿងហើយជាលទ្ធផលបានបង្កើតនូវគេហទំព័រ សំរាប់ដំណើរការ សាកល្បងមួយ។ ក្រោយពីបានអញ្ជើញ និងស្នើសុំមិត្តភក្ដ ចំនួន ៣០០នាក់អោយធ្វើការសាកល្បងជាមួយ នឹងគេហទំព័រនោះរួចហើយ លោក Jeff Bezos បានបើកដំណើរការគេហទំព័រ Amazon.com ដោយយកឈ្មោះ តាមទន្លេដ៏ធំមួយស្ថិតក្នុង ទ្វីបអាមេរិកខាងត្បូង នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ១៩៩៥។
ភាពជោគជ័យក្នុងដំណាក់កាលដំបូងរបស់ក្រុមហ៊ុនគឺ ប្រៀបបីដូចជាដុំផ្កាយធ្លាក់ពីលើមេឃ។ ដោយមិនបានចំណាយលើការផ្សព្វផ្សាយ សូម្បីតែបន្តិចប៉ុន្តែក្រុមហ៊ុន Amazon អាចមានលទ្ធភា លក់សៀវភៅនៅពាសពេញសហរដ្ឋអាមេរិក និងនៅក្នុ ប្រទេសផ្សេងក្រៅពី សហរដ្ឋអាមេរិកចំនួន ៤៥ ប្រទេសត្រឹមរយៈពេល៣០ ថ្ងៃប៉ុណ្ណោះ។ ហើយក្នុងរយៈពេល ២ ខែតម្លៃនៃការលក់គឺមានការកើនឡើងរហូត ដល់២ម៉ឺន ដុល្លាក្នុងមួយសប្ដាហ៍ ដែលនេះ គឺធំធេង ជាងអ្វី ដែលលោក Jeff Bezos និងក្រុមការងារ របស់គាត់ធ្លាប់ រំពឹងទុកជាមុន ទៅទៀត។
ក្រុមហ៊ុន Amazon បានចូលខ្លួនក្នុងទីផ្សារ ភាគហ៊ុនក្នុងឆ្នាំ ១៩៩៧ ហើយពេលនោះ មានអ្នកវិភាគទីផ្សារជាច្រើនបានសម្ដែងនូវការ ព្រួយបារម្ភហើយបានចោទជាសំណួរឡើងថាតើ Amazon អាចមានលទ្ធភាពឈរជើងបានយូរដែរឬ ទេនៅពេលដែលក្រុមហ៊ុន លក់រាយ ផ្សេងទៀតបាននឹងកំពុងតែចាប់ផ្ដើមដំណើរការគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេដែរនោះ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុន Amazon មិន ត្រឹមតែអាចឈរជើងបានយ៉ាង រឹង មាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកឈ្នះ គូប្រជែងនានាហើយបានក្លាយខ្លួនទៅជាក្រុមហ៊ុន E-Commerce ដែលឈានមុខគេបានថែមទៀតផង។
លោក Jeff Bezos បានបន្តធ្វើការផ្ដល់ជូ អតិថិជនរបស់ Amazon នូវផលិតផលផ្សេង ៗ ទៀ ក្រៅពីសៀវភៅដែលក្នុងនោះមានការ លក់ CD និងវីដេអូ CD នៅក្នុងឆ្នាំ ១៩៩៨ ហើយក្រោយមកទៀត ក៏ មានសំលៀកបំពាក់ គ្រឿង អគ្គិសនី ឧបករណ៍ ក្មេងលេង និង ផលិតផលជាច្រើ មុខ ផ្សេងទៀត តាមរយៈការសហការធ្វើជាដៃ គូ ជាមួយនឹងហាងលក់រាយនានា។ ខណៈពេល ដែលមានក្រុមហ៊ុន អ៊ីនធើណេត ពី ទស្សវត្ស ៩០ ជាច្រើនបានដួ រលំក្រុមហ៊ុន Amazon មានការរីកចំរើនក្នុងការលក់ ប្រចាំឆ្នាំជារៀងរាល់ឆ្នាំដោយហក់ ពី ចំនួនការលក់ក្នុងតម្លៃ $៥១០.០០០ (ប្រាំសែន មួយ ម៉ឺនដុល្លា) ក្នុងឆ្នាំ ១៩៩៥ ឈានដល់ $១៧ ពាន់លានដុល្លានៅក្នុងឆ្នាំ ២០១១។
នៅក្នុងឆ្នាំ ២០០៦ ក្រុមហ៊ុន Amazon បានធ្វើការផ្ដល់ជូននូវសេវាកម្មទស្សនា ភាពយន្ដ និងវីដេអូ តាមតម្រូវការរបស់ខ្លួនដល់ អតិថិជនដែលពី ដំបូងត្រូវបានគេស្គាល់ថាជា សេវាកម្ម Amazon Unbox នៅលើកម្មវិធី TiVo ហើយក្រោយមកបានកែប្រែឈ្មោះ ទៅ ជា Amazon Instant Video។ នៅក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Amazon បានដាក់លក់ឧបករណ៍ Kindle ដែលជាឧបករណ៍អេឡិច ត្រូនិចកាន់ដៃប្រើសំរាប់អានសៀវភៅ (ឬហៅថាសៀវភៅអេឡិចត្រូនិច) ឧបករណ៍នេះអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចមានលទ្ធភាព ទិញដោនឡូតអាន និងរក្សាទុកសៀវភៅ អេឡិច ត្រូនិច របស់ខ្លួនបាន។ នៅក្នុងឆ្នាំដដែលលោក Jeff Bezos បានធ្វើការប្រកាសពី ការវិនិយោគរបស់ខ្លួនក្នុងក្រុមហ៊ុន Blue Origin ស្ថិតក្នុងទីក្រុង Seattle ដែលបាន និងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាកាំជ្រួចឆ្លងភព ហើយក៏មានការផ្ដល់ជាសេវាកម្មធ្វើដំណើរ ឆ្លង ភពសម្រាប់ អតិថិជន ដែលមានបំណងធ្វើដំណើរលើទី អវកាសដោយការបង់ប្រាក់ផងដែរ។
នៅក្នុងឆ្នាំ ២០១១ Jeff Bezos បានដាក់ក្រុមហ៊ុន Amazon ឲ្យចូលប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទឆ្លាតវៃ និងថេប្លេតក្រោយពីលោក បានប្រកាសនូវផលិតផល Kindle Fire។ នៅក្នុងខែកញ្ញាឆ្នាំ ដដែលគាត់ក៏បាន ប្រកាសពី ថេប្លេត ស៊េរីថ្មី របស់ Amazon នោះគឺ Kindle Fire HD ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង iPad របស់ក្រុមហ៊ុន Apple ដែរ។ ក្រោយពេលប្រកាស Kindle Fire HD ជាសាធារណៈ លោក Jeff Bezos បានប្រាប់សារពត៌មាន ABC News យ៉ាង ដូច្នេះថា៖ យើងមិនបានបង្កើតថេប្លេត ដែលល្អបំផុតជា មួយនឹងតម្លៃកំណត់ណាមួយនោះទេ ប៉ុន្តែយើងមានលទ្ធភាពបង្កើត ថេប្លេត ដែលល្អ បំផុតបានគ្រប់តម្លៃទាំងអស់។
ប្រភពដោយ៖ ABC
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក