សភាអាមេរិកលោក Michael McCaulបាននិយាយថា នឹងប្រឈមមុខផ្នែកយោធាដោយផ្ទាល់ជាមួយប្រទេសចិន ប្រសិនបើទីក្រុងប៉េកាំង បើកការវាយប្រហារកោះតៃវ៉ាន់មែន។
បើសិនប្រជាជននៅសហរដ្ឋអាមេរិកគាំទ្រវិធានការនេះ។ លោកលើកឡើងថា “ប្រសិនបើចិនវាយលុកតៃវ៉ាន់ រឿងនេះនឹងត្រូវយកមកពិភាក្សាដោយសភា និងជាមួយប្រជាជនអាមេរិក។ ប្រសិនបើប្រជាជនអាមេរិកគាំទ្ររឿងនេះ នោះសភានឹងធ្វើតាម”។
ទោះបីជាយ៉ាងណាក៏ដោយ លោក McCaul ទទូចថា “សង្គ្រាមគ្រាន់តែជាជម្រើសចុងក្រោយប៉ុណ្ណោះ”។ លើសពីនេះ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅទីក្រុងតៃប៉ិ ថាជាមធ្យោបាយមួយដើម្បីកំញើញចិន។
ទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែល្អក់កករ ដោយសារដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកថាជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យរបស់ខ្លួន។
មិនតែប៉ុណ្ណឹង ទីក្រុងប៉េកាំង បានប្រឆាំងម្តងហើយម្តងទៀតចំពោះទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេសចិនបានព្រមានកាលពីដើមសប្តាហ៍ថា បញ្ហាតៃវ៉ាន់គឺជាបន្ទាត់ក្រហមទី១ ដែលមិនត្រូវឆ្លងកាត់ឡើយក្នុងទំនាក់ទំនងចិន-អាមេរិក។
យ៉ាងណា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រកាន់ខ្ជាប់ជាផ្លូវការនូវគោលនយោបាយចិនតែមួយ ប៉ុន្តែសហរដ្ឋអាមេរិកពេញចិត្តនឹងទំនាក់ទំនងក្រៅផ្លូវការយ៉ាងជិតស្និទ្ធជាមួយកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ និងផ្គត់ផ្គង់អាវុធឲ្យ។



ប្រភព Time news ប្រែសម្រួលដោយគិរីដងរែក




