(ឡុងដ៍)៖ បណ្ដាមេដឹកនាំពិភពលោកជាច្រើន បានធ្វើដំណើរទៅដល់ទីក្រុងឡុងដ៍ហើយ កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីចូលរួមក្នុងព្រះ រាជពិធី បុណ្យ ព្រះ សពមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ ខណៈមេដឹកនាំមួយចំនួនមិនត្រូវបានអញ្ជើញឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ព្រះ រាជពិធី បុណ្យ ព្រះ សពមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ គ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះ នៅឯវិហារ Westminster ក្នុងទីក្រុងឡុងដ៍។ បណ្ដាមេដឹកនាំពិភពលោករាប់រយនាក់ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏នឹងមានវត្តមានក្នុងព្រះ រាជពិធីបុណ្យ ព្រះសពមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ ផងដែរ។
ក៏ប៉ុន្តែ មានមេដឹកនាំប្រទេសមួយចំនួនមិនត្រូវបានអញ្ជើញនោះទេ។ មេដឹកនាំទាំងនោះរួមមានមកពីរុស្ស៉ី បេឡារុស មីយ៉ាន់ម៉ា ស៊ីរី វេណេស៊ុយអេឡា និងអាហ្វហ្កានីស្ថាន។ ចំណែកឯ កូរ៉េខាងជើង នីការ៉ាហ្កា និងអ៉ីរ៉ង់ ត្រូវបានអញ្ជើញនៅត្រឹមកម្រិតអគ្គរដ្ឋទូតប៉ុណ្ណោះ ដោយមានន័យថាប្រមុខរដ្ឋរបស់ ពួកគេមិនត្រូវបានអញ្ជើញឡើយ។
គួរបញ្ជាក់ថា មហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបែតទី២ បានសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញានេះ ក្នុងព្រះជន្ម ៩៦ព្រះវស្សា៕



ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




