31 C
Phnom Penh
Thursday, March 20, 2025
- Advertisement -spot_img

តើពេលណាទើបចប់សង្គ្រាម បើពេលនេះអាមេរិក អនុម័តកម្មវិធីផ្តល់អាវុធដូចសង្គ្រាមលោកលើកទី២ សម្រាប់អ៊ុយក្រែន

- Advertisement -spot_img

វ៉ាស៊ីនតោន៖ សង្គ្រាមនៅអ៊ុយក្រែន ហាក់ដូចជាគ្មានពន្លឺ ដើម្បីបញ្ចប់ក្នុងពេលឆាប់ណាមួយនោះទេ ហើតពេលនេះសភាអាមេរិក បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងដកចេញនូវឧបសគ្គជាច្រើនស្តីពីការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ចំពេលមានការវាយលុករបស់រុស្ស៊ីដែលកំពុងបន្ត។

សេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភានៅដើមខែនេះ “ច្បាប់ស្តីពីការជួល-ឱ្យខ្ចី ដើម្បីការពារលទ្ធិប្រជាធិបតេយ្យអ៊ុយក្រែន” ស្តារឡើងវិញកម្មវិធីដែលវ៉ាស៊ីនតោនបានប្រើដើម្បីបញ្ជូនឧបករណ៍យោធាទៅឱ្យជនបះបោរនៅក្នុងសង្គ្រាមលោកលើកទី២ ខណៈពេលដែលរក្សាអព្យាក្រឹតជាផ្លូវការ។

ការបោះឆ្នោតចុងក្រោយនៅរសៀលថ្ងៃព្រហស្បតិ៍គឺ ៤១៧-១០ ដោយសមាជិក ៣នាក់មិនបានបោះឆ្នោត។សមាជិកមកពីគណបក្សប្រជាធិបតេយ្យទាំងអស់បានបោះឆ្នោតគាំទ្រ ខណៈសមាជិកទាំងដប់រូបដែលប្រឆាំងគឺគណបក្សសាធារណរដ្ឋ៕


ប្រភព Aljazeera ប្រែដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img