25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

តើប្រទេសថៃអាចនឹងមានរដ្ឋប្រហាទៀតដែរឬទេ?

- Advertisement -spot_img

នរណាក៏ដឹងដែរថា ប្រទេសថៃគ្រប់គ្រងដោយយោធាឬរបបនយោបាយយោធានិយម ។ទោះជាបែបនេះក៏ដោយក៏ប្រទេសនេះរៀបចំអោយមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែរ ដើម្បីតម្រូវចិត្តអ្នកវិនិយោគមកពីប្រទេសលោកសេរី និងសម្របច្បាប់លោកសេរីផងដែរ មានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ។ល។

បើលទ្ធផលនៃការបោះឆ្នោតនេះជាប់គណបក្សដែលស្និតនិងរាជបល្ល័ង្គ ឬយោធាថៃនោះរដ្ឋប្រហារមិនអាចកើតបានឡើយ ដូចជាការឈ្នះឆ្នោតរបស់បក្សប្រជាធិបតេយ្យថៃ ដឹកនាំដោយលោកឈួនលីកផៃ និង អាភីសិត វិចាជីវ៉ាជាដើម ។

ក៏ប៉ុន្តែអំពើពុករលួយ បក្សពួកនិយម យោធានិយមផ្តាច់ការរបស់ពួកយោធាថៃ និងពួកអភិជនមូលធនថៃ ដែលភាគច្រើនជានាយទាហាន អភិបាលក្រុងខេត្ត រដ្ឋមន្ត្រីនានាមិនបានធ្វើអោយប្រជាជនថៃតូចតាចក្រីក្រ នៅជនបទមនាជីវភាពធូរធារទេ ។

ឃើញស្ថានភាពនយោបាយបែបនេះ លោកថាក់ស៊ីន និងក្រុមរបស់លោកបានបង្កើតគណបក្សនយោបាយ មួយ ដែលគេស្គាល់ថាថៃរ៉ាក់ថៃ នៅឆ្នាំ២០០១ជាគណបក្សដែលនិយមឬលួងលោម ប្រជាជនក្រីក្រ ដែលខ្មែរយើងហៅ វណ្ណះអធន។គោលនយោបាយរបស់លោកថាក់ស៊ីន គឺអភិវឌ្ឍន៍ ជនបទ ពិសេសហេដ្ឋារចនាសម្ព័ន្អ សេដ្ឋកិច្ច នៅជនបទមុនទីក្រុង ។ ពេលបក្សលោកឈ្នះ. ឆ្នោតគម្រោងថវិការ របស់លោកថាក់ស៊ីន គឺបញ្ចេញមក ជនបទទាំងអស់រូមទាំងហេដ្ឋារចនាសម្ព័ន្ធ សង្គមដូចជាក្មេងរៀនអត់បង់លុយ ប្រជាជនចូលពេទ្យរដ្ឋបង់ជំនួស អោយលុយមនុស្សចាស់អត់ទីពឹង ។ល។

ដើម្បីបានលុយបង្វែរមកលួងលោម ពួកអ្នកក្រីក្រនៅជនបទ លោកថាក់ស៊ីនបានកាត់ចំណាយយោធា ចំណាយលើការកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្ក្រាបការជួញដូរថ្នាំញៀនដែលលោកដឹងថាជាប្រភពសេដ្ឋកិច្ចខ្មៅ របស់ពួកយោធាថៃ បិទបនល្បែងក្នុងក្រុង ។ល។ លោកថាក់ស៊ីនចិត្តដាច់ដៃឆៅ ធ្វើលឿនដូចផ្លេកបន្ទោល អត់ទុកឪកាសអោយពួកយោធាថៃដកដង្ហើមទេ សម្លាប់មេគ្រឿងញៀនរាប់ពាន់នាក់។នេះហើយដែលជាមូលហេតុនៃរដ្ឋប្រហារ ទាំងរដ្ឋាភិបាលោក ទាំងប្អូនស្រីលោក គឺលោកជំទាវយីងឡាក់កន្លងមក ។

ទោះជាពួកយោធាធ្វើរដ្ឋប្រហារអ្នកនយោបាយ របស់បក្សលោកថាក់ស៊ីន យ៉ាងណាក៏ដោយ ក៏បក្សពួកលោកនៅតែដឹកនាំបក្សនយោបាយបន្តវេណរហូតចុងក្រោយនេះ បក្សភឿថៃ របស់កូនស្រីលោក បានដំណែងកាន់រដ្ឋាភិបាល ហើយមនុស្សដែលស្និតថាក់ស៊ីនគឺលោកស្រេដ្ឋាវិស៊ីនក្លាយជានាយករដ្ឋមន្ត្រីទៀត ។

ថ្ងៃនេះ ក្លិនរដ្ឋប្រហារបានរសាត់មកដល់ច្រមុះលោកថាក់ស៊ីនទៀតហើយ ។ ពួកយោធា មានឡេសដដែលៗ គឺចោទបក្សលោកថាក់ស៊ិន ប្រឆាំងរាជបល្ល័ង្គ យកមនុស្សមិនស្អាតស្អំមកដឹកនាំប្រទេស ចោទប្រកាន់បក្សភឿថៃ ចង់ដឹកនាំប្រទេសទៅរកកុំមុយនិសដោយសារ ឃើញអ្នកក្រឬវណ្ណះអធនគាំទ្រលោកថាក់ស៊ីនច្រើន ធ្វើសន្តីភាពជាមួយ ប្រទេ សកុំមុយនិស ។ល។

ក្នុងស្ថានភាពបែបនេះ ដោយគង់តែពួកអាមាត្រ និងយោធាចោទដដែលលោកណាយក ស្រេដ្ឋាវិស៊ីន ក៏ប្រកាស ចូលសមាជិកប្រ៊ីស នាំមុខដោយចិននិងរូស៊ី ជាចំហរ ហើយពេលនេះដែរ ពួកយោធាថៃ ហាក់សំងំស្ងៀម ដោយមិនមានប្រតិកម្ម ។ពេលនេះខ្យល់អាចប្តូរទិស បើមហាប្រទេសចិនគាំទ្របក្សលោកថាក់ស៊ីនហើយ ពួកយោធាថៃ ប្រាកដជាជាន់ប្រាំងទប់ល្បឿនរដ្ឋប្រហារសិនហើយ​។

សរុបសេចក្តីមក នយោបាយថៃ អាចប្រែប្រួល ព្រោះថ្មីៗនេះ ពួកអ្នកកាន់ចង្កូតប្រទេសថៃ បានជួលអ្នកជំនាញ ការភូមិសាស្ត្រនយោបាយ មកពីអង់គ្លេសមួយក្រុម អោយគូសបន្ទាត់នយោបាយថៃថ្មី ។ សូមបញ្ជាក់ថាអ្នក នយោបាយសៀមឈ្លោះគ្នា ពេលណាដីវាកាន់តែរីកធំ សេដ្ឋកិច្ចកាន់តែរីកចម្រើន ដែលភាសាពួកវិភាគហៅថាអ្នកនយោបាយថៃចេះផ្លេរ៉ូល មិនមែនឈ្លោះគ្នាដូចសាសន៍មួយនៅអាព្រិចដីចេះតែរួញទៅៗនោះទេ ….

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img