26.1 C
Phnom Penh
Monday, June 23, 2025
- Advertisement -spot_img

តើកូនៗរបស់សម្ដេច ហេង សំរិន កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?

- Advertisement -spot_img

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ១៩៣៥ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។

១ លោកស្រី ហេង ពៅ


២ លោកស្រី ហេង សំអូន


៣ លោក ហេង សំណាង ( សូមបញ្ជាក់ថា កូនប្រុសទី០៣ របស់សម្តេច ហេង សំរិន ម្នាក់នេះ មិនទាន់មានព័ត៌មាន និងអត្តសញ្ញាណនោះទេ )។


៤ លោកស្រី ហេង សំអាន

ក្នុងចំណោមកូនប្រុសស្រីរបស់សម្ដេចចក្រី ហេង សំរិន មានតែលោកស្រី ហេង សំអូន កូនស្រីទី២ ម្នាក់ប៉ុណ្ណោះ មានតួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។

នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកលសម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធានរដ្ឋសភាពីឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ ២០០៦ រហូតត្រូវបានបញ្ចប់កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ក្រោយការផ្លាស់ប្ដូរក្បាលម៉ាស៊ីនរដ្ឋសភាថ្មី។

លោក ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ ១៩៧៥ និងបានផ្ដាច់ខ្លួននា ឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះ ដដែលលោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំ ចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។

នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោកហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជននាឆ្នាំ ១៩៧៩។

នៅឆ្នាំ ១៩៨១ លោកបានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។

ក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងមកសមាជិករដ្ឋសភាបានបោះឆ្នោតតាំងលោក វង សូត្រជាអនុប្រធានទី២ រដ្ឋសភាជាស្វាមីរបស់លោកស្រី ហេង ពៅ កូនស្រីជាទីមួយរបស់សម្ដេចចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា និងបច្ចុប្បន្នជាប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

លោក វង សូត បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩ និងជាសមាជិកគណៈកម្មាធិការ កណ្ដាលនៃគណបក្សនេះ ហើយបានក្លាយជាតំណាងរាស្ត្រខេត្តត្បូងឃ្មុំ។

ក្នុងពេលលោកបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាគឺក្រោយពេលដែលលោកបានផ្លាស់ពីធ្វើជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សាធារណជនអាចដឹងថា ក្រៅពីលោក វង សូត ដែលជាកូនប្រសារទីមួយ សម្ដេចចក្រី ហេង សំរិន ក៏មានកូនប្រសារប្រុសចំនួន២រូបផ្សេងទៀត កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាអភិបាលខេត្ត នាពេលបច្ចប្បន្ននេះ។

កូនប្រសារសម្ដេចចក្រី ហេង សំរិន ទាំង២រូបនេះ គឺ៖

១/ លោក ប៉ែន វិបុល

លោក ប៉ែន វិបុល ជាអតីតអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេច សាយ ឈុំ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣។

លោក ប៉ែន វិបុល ជាស្វាមីរបស់លោកស្រី ហេង សំអូន កូនស្រីទីពីររបស់សម្តេច ហេង សំរិន។ មុនទទួលបានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ លោក ប៉ែន វិបុល មានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ហើយបានបម្រើជានគរបាលជាតិ ប្រមាណ ៣០ឆ្នាំឯណោះ ខណៈកាលពីថ្ងៃទី១ ខែកញ្ញា លោក ក៏ត្រូវបានតែងតាំងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃដែរ។

២/ លោក ប៉ែន កុសល្យ

បច្ចុប្បន្នលោក ប៉ែន កុសល្យ ជាឧត្តមមន្ត្រីថ្នាក់លេខ១ ដែលកំពុងកាន់តំណែងជាអភិបាលខេត្តឧត្តរមានជ័យ ។ មុនតែងតាំងជាអភិបាលខេត្ត លោក ប៉ែន កុសល្យ ធ្វើជាអភិបាលរងខេត្តត្បូងឃ្មុំ ។ អភិបាលខេត្តឧត្តរមានជ័យរូបនេះ មានភរិយាឈ្មោះ ហេង សំអាន ជាកូនស្រីពៅរបស់សម្ដេចចក្រី ហេង សំរិន ផងដែរ៕

ដោយឡែកកូនប្រុស សម្តេច ហេង សំរិន គឹហេង សំណាង មិនមានប្រភពព័ត៌មានបានបញ្ជាក់ពីប្រវត្តិឬការងារបច្ចុប្បន្ននេះទេ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img