26 C
Phnom Penh
Saturday, December 21, 2024
- Advertisement -spot_img

តុលាការធម្មនុញថៃ សម្រេចឲ្យរំលាយ គណបក្សចលនាឆ្ពោះទៅមុខ

- Advertisement -spot_img

តុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅថ្ងៃពុធទី៧ខែសីហា បានបញ្ជាឲ្យរំលាយគណបក្សប្រឆាំងធំបំផុត គឺគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ជុំវិញការប៉ុនប៉ងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ។ តុលាការក៏ហាមឃាត់សមាជិកប្រតិបត្តិរបស់គណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល១០ឆ្នាំផងដែរ។ បម្រាមនេះគឺអនុវត្តចំពោះអតីតមេបក្សលោក Pita Limjaroenrat និង Chaithawat Tulaton ដែលជាមេបក្សបច្ចុប្បន្ន។ រឿងធំ គឺពាក់ព័ន្ធនឹងគោលនយោបាយសំខាន់របស់បក្សចលនាឆ្ពោះទៅមុខ ដោយពួកគេចង់កែប្រែមាត្រា១១២នៃក្រមព្រហ្មទណ្ឌ ដែលផ្ដន្ទាទោសអ្នកប្រមាថព្រះមហាក្សត្រឲ្យជាប់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។

កាលពីខែមករា តុលាការធម្មនុញ្ញប្រកាសថា នោះគឺជាគោលនយោបាយដ៏ប្រថុយប្រថាន ដែលនឹងបំពានរដ្ឋធម្មនុញ្ញ ហើយបញ្ជាឲ្យគណបក្សនេះឈប់តស៊ូមតិទាមទារកែច្បាប់នេះតទៅទៀត។ លុះមកដល់ខែមីនា គណៈកម្មាធិការរៀបចំការបោះឆ្នោត ក៏បានដាក់ញត្តិ ដោយស្នើឲ្យតុលាការ រំលាយគណបក្សនេះចោលតែម្តង ដោយសំអាងថា ខ្លួនរកឃើញព័ស្តុតាងសមហេតុផលថា គណបក្សនេះព្យាយាមផ្តួលរំលំរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។ ជាមួយនឹងសេចក្តីសម្រេចខាងលើ គណបក្សចលនាឆ្ពោះទៅមុខ បានក្លាយជាក្រុមនយោបាយចុងក្រោយបង្អស់ ដែលត្រូវបញ្ជាឲ្យរំសាយ។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ គណបក្សផ្សេងទៀតជាច្រើន ត្រូវបានរំលាយ ក្នុងនោះក៏រួមមានទាំងគណបក្សមុនរបស់ ចលនាឆ្ពោះទៅមុខ គឺគណបក្សអនាគតឆ្ពោះទៅមុខ ដែលត្រូវតុលាការធម្មនុញថៃ បញ្ជាឲ្យរំលាយក្នុងឆ្នាំ២០២០ផងដែរ។

សូមបញ្ជាក់ថា ក្នុងការបោះឆ្នោតសកលខែឧសភាឆ្នាំ២០២៣ ចលនាឆ្ពោះទៅមុខ បានឈ្នះ១៥១អាសនៈ ក្លាយជាគណបក្សធំតែមួយគត់ នៅក្នុងសភាជាន់ទាបដែលមាន៥០០អាសនៈ។

ទោះបីជាយ៉ាងណាក៏ដោយ ដៃគូចម្រុះរបស់ចលនាឆ្ពោះទៅមុខ គឺគណបក្សភឿថៃ ដែលជាប់លេខ២ក្នុងការបោះឆ្នោត បាននិយាយថា ខ្លួនមិនយល់ស្របនឹងគោលនយោបាយរបស់ ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រទេ រួចក៏កាត់ផ្តាច់សម្ព័ន្ធភាពនេះទៅ។

បន្ទាប់​មក ភឿ​ថៃ​បាន​រួបរួម​ ជាមួយ​គណបក្ស​ផ្សេង ​ដើម្បី​បង្កើត​សម្ព័ន្ធ​ថ្មី នាំឲ្យ​រដ្ឋាភិបាល​មួយលេចចេញជារូបរាង ដោយ​មាន​មហាសេដ្ឋី​អចលនទ្រព្យលោក សេដ្ឋា ថាវីស៊ីន កាន់តំណែងជា​នាយក​រដ្ឋមន្ត្រី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img