តារារ៉េប Kanye West ត្រូវបានចោទប្រកាន់ពីបទខកខានក្នុងការប្រគល់សម្លៀកបំពាក់ចំនួន ១៣ឈុត ជូនដល់អ្នករចនាម៉ូដ David Casavant បន្ទាប់ពីលោកបានជួលសម្លៀកបំពាក់ចំនួន ៤៩ឈុត កាលពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែសងទៅម្ចាស់ដើមវិញមិនគ្រប់ចំនួន។
បណ្ណសារ David Cassavant បានអះអាងថា Kanye បានប្រគល់សម្លៀកបំពាក់ ៣៦ឈុត មកវិញដោយគ្មានបញ្ហា ប៉ុន្តែនៅចុងខែតុលា ឆ្នាំ២០២០ តារារ៉េបរូបនេះបែរជាឈប់បង់ថ្លៃជួលប្រចាំសប្តាហ៍លើសម្លៀកបំពាក់ដែលនៅសល់ចំនួន ១៣ឈុត រហូតមានរឿងប្ដឹងផ្ដល់តែម្ដង។
យោងតាមឯកសារដែលទទួលបានដោយ TMZ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អ្នករចនាម៉ូដ David Cassavant កំពុងប្ដឹងទាមទារប្រាក់ចំនួន ២២១,០០០ ដុល្លារអាមេរិក ជាថ្លៃជួលដែល Kanye មិនបានបង់ និង ១៩៥,០០០ ដុល្លារអាមេរិកបន្ថែមទៀត ជាថ្លៃសងជំងឺចិត្ត បូករួមនឹងថ្លៃដើមនៃសម្លៀកបំពាក់ទាំង ១៣ឈុតនោះ សរុបទឹកប្រាក់ចំនួន ៥៨២,០០០ ដុល្លារអាមេរិក៕





ប្រភព Fordbes ប្រែសម្រួលដោយគីរីដងរែក