28 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

ឈ្វេងយល់អំពីកិច្ច ព្រមព្រៀង ក្រុងមីនស្គ៍(Minsk Agreement)

- Advertisement -spot_img

កិច្ចព្រមព្រៀង ក្រុងមីនស្គ៍ គឺជាកិច្ចព្រមព្រៀង អន្តរជាតិជាបន្តបន្ទាប់ហូរហែ ដេីម្បីស្វែងរកការ បញ្ចប់សង្គ្រាម នៅតំបន់ដុនបាស (Donbas) របស់ អ៊ុយក្រែន ។

កិច្ចព្រមព្រៀងដំបូងគឺពិធីសារមីនស្គ៍ (Minsk Protocol) ដែលត្រូវបានព្រាងឡេីង នៅក្នុងឆ្នាំ២០១៤ ដោយក្រុមប្រជុំពិភាក្សាត្រីភាគីស្ដីពី អ៊ុយក្រែន (Trilateral Contact Group on Ukraine) ដែលមាន អ៊ុយក្រែន រុស្ស៊ី និងអង្គការ សន្តិសុខ និងសហប្រតិបត្តិការ អឺរ៉ុប (Organization for Security and Co-operation in Europe- OSCE) ដោយមានការសម្រុះ សម្រួល ពីមេដឹកនាំបារាំង និងអាល្លឺម៉ង់ ។

ក្រោយពីការពិភាក្សា ដ៏ល្អិតល្អន់ នៅក្នុងក្រុង មីនស្គ៍ នៃប្រទេសបេឡារូសរួចមក កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៤ ដោយតំណាងក្រុមប្រជុំ ពិភាក្សា ត្រីភាគី ស្ដីពី អ៊ុយក្រែន (OSCE) និងមេដឹកនាំ (ប្រកាសដោយខ្លួនឯងហេីយគេមិនទទួលស្គាល់ ) នៃសាធារណរដ្ឋប្រជាមានិតដូណេតស្គ៍ (Donetsk People’s Republic- PDR) និង នៃសាធារណរដ្ឋ ប្រជាមានិត លូហានស្គ៍ (Luhansk People’s Republic- LPR)

កិច្ចព្រមព្រៀងនេះ បានអនុវត្តទៅតាមកិច្ចខិតខំ ប្រឹងប្រែង ពីមុនមកដេីម្បីបញ្ចប់ការប្រយុទ្ធគា្ននៅ ក្នុងតំបន់ព្រមទាំងមានគោល បំណងអនុវត្ត នូវបទឈប់បាញ់គ្នាជាបន្ទាន់មួយ។

ជាអកុសលកិច្ចព្រមព្រៀងនេះទទួល បរាជ័យ ហើយ កិច្ចព្រមព្រៀងនេះ ត្រូវបានកែសម្រួល និងធ្វេីបច្ចុប្បន្នកម្ម ហេីយក្លាយទៅជាកិច្ច ព្រមព្រៀង មីនស្គ៍ ទី២ (Minsk II) ដែលត្រូវបានចុះ ហត្ថលេខា នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៥។

កិច្ចព្រមព្រៀងមីនស្គ៍ ទី២ មានចែងនូវបទឈប់បាញ់គ្នាការដកហូតអាវុធ ធុនធ្ងន់ ពីខ្សែបន្ទាត់ជួរមុខការដោះ លែងអ្នកទោស សង្គ្រាម វិសោធនកម្ម រដ្ឋ ធម្មនុញ្ញ អ៊ុយក្រែន ដោយផ្ដល់ នូវ ស្វ័យគ្រប់គ្រងទៅតំបន់ដ៏ជាក់លាក់មួយ នៅក្នុងតំបន់ដុនបាស និងការផ្ដល់នូវនីតិសម្បទានៃការត្រួតពិនិត្យព្រំដែនរដ្ឋទៅរដ្ឋាភិបាលអ៊ុយក្រែន។

ទោះបីជាក្រោយការចុះហត្ថលេខាការបាញ់គ្នាបានថមថយបន្តិចក៏ដោយ ក៏បទឈប់បាញ់គ្នាមិនអាចអនុវត្តបានពេញលេញទេ ហើយ ភាគីបារាំង និងអាល្លឺម៉ង់ នៅតែយល់ស្របថាកិច្ចព្រមព្រៀង ក្រុងមីនស្គ៍ នៅតែជាមូលដ្ឋាននៃដំណោះស្រាយ ជម្លោះនាពេលអនាគត ។

នៅកណ្ដាល នៃការកេីនឡេីងនៃកម្ដៅរវាង អ៊ុយក្រែន និងរុស្ស៊ីនៅដើមឆ្នាំ ២០២២ រុស្ស៊ីបានទទួលស្គាល់សាធារណរដ្ឋ ប្រជាមានិត ដូណេតស្គ៍ និងសាធារណរដ្ឋ ប្រជាមានិតលូហានស្គ៍ នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ ហើយក្រោយការទទួលស្គាល់ទាំងនេះ លោក ប្រធានាធិបតី ពូ ទីន បានប្រកាសថា កិច្ចព្រមព្រៀងក្រុងមីនស្គ៍ បាត់បង់នូវ អត្ថិភាពគឺរលាយអស់សុពលភាព ហេីយគេត្រូវនាំគ្នា បន្ទោស អ៊ុយក្រែន គឺមិនមែនរុស្សុីទេ ដែលធ្វេីឲ្យកិច្ចព្រមព្រៀង ក្រុងមីនស្គ៍នេះ ទទួលបរាជ័យ នោះហេីយ រុស្ស៊ី បានវាយចូលអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២។

សំណួរ ៖

-តេីការទទួលស្គាល់សាធារណរដ្ឋប្រជាមានិត ដូណេតស្គ៍ និង សាធារណរដ្ឋ ប្រជាមានិត លូហានស្គ៍ របស់ រុស្ស៊ី មាន ធម្មានុរូបទៅតាមនីតិអន្តរជាតិដែរឬទេ?

-តេីការឈ្លានពានចូល អ៊ុយក្រែន របស់ រុស្ស៊ី ស្ថិត នៅ ក្រោម គោល ការណ៍ ច្បាប់ អន្តរជាតិ មួយ ណា ?


ប្រភព :BBC
ប្រែសម្រួលអត្ថបទដោយ៖គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img