26 C
Phnom Penh
Thursday, December 26, 2024
- Advertisement -spot_img

ជាមួយនឹងសមិទ្ធិផលបំបែកកំណត់ត្រា កម្ពុជាកាន់តែមានទំនុកចិត្តសម្រាប់ស៊ីហ្គេមលើកទី៣២ ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះ

- Advertisement -spot_img

កំណត់ត្រាឈ្នះមេដាយរបស់កម្ពុជាពីស៊ីហ្គេមលើកទី៣១ គឺជាចលករជំរុញទំនុកចិត្តរបស់ប្រទេសកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតនៅឆ្នាំ ២០២៣។

កម្ពុជាបានបញ្ជូនអត្តពលិកប្រមាណ ៥០០នាក់ ទៅប្រកួតលើ៣៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយដណ្តើមបានមេដាយចំនួន៦៣ រួមមានមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១។

ចាប់តាំងពីកម្ពុជាចាប់ផ្តើមស៊ីហ្គេមឡើងវិញនៅឆ្នាំ១៩៨៣ បន្ទាប់ពីអវត្តមានដោយសារសង្គ្រាមស៊ីវិល ប្រទេសកម្ពុជារកបានមេដាយច្រើនជាងគេពីការប្រកួត នៅឆ្នាំនេះ។

វិញ្ញាសា ៩ ប្រភេទដែលកម្ពុជាដណ្ដើមបានមេដាយមាសគឺប្រដាល់សេរី ប៉េតង់២ប្រកួត តេក្វាន់ដូ ចំបាប់ វ៉ូវីណាម៣ប្រកួត និង គុន ខ្មែរ។

លទ្ធផលស៊ីហ្គេមឆ្នាំ២០២២ ក៏បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ជាពិសេសកីឡាបាល់ទះលេងខាងក្នុង កាយសម្ព័ន្ធ ការ៉ាតេ និងហែលទឹក ទោះបីជាប្រទេសកម្ពុជាមិនបានឈ្នះមេដាយមាសក៏ដោយ។

បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) កម្ពុជាបានឆ្លងផុតវគ្គជម្រុះសម្រាប់២០ប្រភេទកីឡា។

ទន្ទឹមនឹងការរីកចម្រើននេះ កម្ពុជាក៏បានពិនិត្យលើចំណុចខ្វះខាតក្នុងវិញ្ញាសាកីឡាដែលខ្លួនលេង ហើយនឹងដោះស្រាយវាឱ្យកាន់តែប្រសើរឡើងក្នុងអំឡុងស៊ីហ្គេមឆ្នាំ២០២៣។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវបានប្រគល់ទង់ជាតិស៊ីហ្គេមជាផ្លូវការក្នុងឱកាសបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលបានចូលរួមបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដើម្បីតំណាងកម្ពុជា និងផ្តល់កិត្តិយសដល់អត្តពលិកកម្ពុជា បានបញ្ជាក់សារជាថ្មីនូវទំនុកចិត្តលើក្រុមកម្ពុជា ចំពោះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយបានអំពាវនាវជាសាធារណៈ ដើម្បីត្រៀមខ្លួនស្វាគមន៍អ្នកចូលរួម និងអ្នកទស្សនាមកពីប្រទេសផ្សេងៗដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ។

នៅមុនសង្រ្គាមស៊ីវិលរបស់ប្រទេសក្នុងឆ្នាំ១៩៧០ កម្ពុជាធ្វើបានយ៉ាងល្អនៅស៊ីហ្គេម ប៉ុន្តែបានអវត្តមានពីការប្រកួតលើកទី៨ ដល់ទី១១ ដោយសារសង្គ្រាម។

កម្ពុជាបានចាប់ផ្តើមបញ្ជូនអត្តពលិកទៅស៊ីហ្គេមលើកទី១២ និង១៣ ប៉ុន្តែមិនទទួលបានមេដាយណាមួយឡើយ រហូតដល់ស៊ីហ្គេមលើកទី១៤ និងបន្តបន្ទាប់ទៀត ទើបទទួលបានមេដាយមួយចំនួន។

នៅស៊ីហ្គេមលើកទី២៧ ឆ្នាំ២០១៣ កម្ពុជាដណ្តើមបានមេដាយមាស៨គ្រឿង និងមេដាយមាស៩គ្រឿងទៀត សម្រាប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាមឆ្នាំនេះ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img