មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈនៅវេលាយប់ម្សិលមិញ មានករណីនាយ រង ការិយាល័យ នគរបាល ចរាចរណ៍ ជើង គោក នៃស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ម្នាក់បានបើកឡានទំនើបចេញមកពី ផឹកស៊ី វិញ ស្រវឹងជោកខ្លួនដើរសឹងមិនរួច ហើយក៏បាន បេីករថយន្តឡង់គ្រីស័ររបស់ខ្លួនដែលមាន ពាក់ស្លាកលេខ កម្ពុជា 3456 .MSK បានបើកបរក្នុងសភាពស្រវឹងរេចង្កូត ជ្រុល ទៅ បុក និង របង របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល បណ្តាលឲ្យរងការខូចខាត ដែលករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ១០និង ៥០នាទីយប់ ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ត្រង់ចំនុចផ្លូវ ១៨៣ កែង ផ្លូវ ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌ បឹង កេងកង រាជធានី ភ្នំពេញ ។
យោងតាមប្រភពព័ត៌មានជាបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះខាងលើមិនមានរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែមានការខូចខាតរថយន្តតែប៉ុណ្ណោះ។
ប្រជាពលរដ្ធមួយចំនួនមានសំនួរខ្លះៗ ចង់ចោតសួរទៅខាងមន្ត្រីនគរបាលចរាចរណ៍ជើងគោកថា តើខ្លួនជាអ្នកចេញច្បាប់ និងជាអ្នកកាន់ច្បាប់ ហេតុអ្វីបានមិនគោរពច្បាប់របស់ខ្លួនឯង?
ដោយ គីរីដងរែក