28.4 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ជម្លោះអ៊ុយក្រែននឹងរុស្សី បញ្ចប់ ឬបន្ត អាស្រ័យលើលោកខាងលិចបាន

- Advertisement -spot_img

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីលើអ៊ុយក្រែននឹងមិនបញ្ចប់នោះទេ ដរាបណាលោកខាងលិចនៅតែចង់បន្តសង្គ្រាម ។

លោក Lukashenko បាននិយាយថា បច្ចុប្បន្នលោកខាងលិចកំពុងពិចារណាជម្រើសក្នុងការបន្តសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន ដូច្នេះសង្គ្រាមលុកលុយរបស់ទីក្រុងមូស្គូលើទីក្រុងកៀវនឹងមិនងាយបញ្ចប់ឡើយ ជាពិសេសគឺការបន្តផ្ដល់ជំនួយសព្វាវុធជាហូរហែឲ្យអ៊ុយក្រែន ។

ប្រធានាធិបតីដែលជាសម្ព័ន្តមិត្តរបស់លោក ពូទីន បានបញ្ជាក់ថា ជម្រើសរបស់លោកខាងលិច គឺចង់ប្រយុទ្ធរហូតដល់អ៊ុយក្រែនឈានដល់ដំណាក់កាលចុងក្រោយ ក៏ដូចជាការស្លាប់របស់ទាហានស៊ីឈ្នួលផ្សេងទៀតជាដើម ដូច្នេះមានន័យថា ការបញ្ចប់ ឬបន្តសង្គ្រាមមួយនេះ អាស្រ័យលើលោកខាងលិចជាអ្នកកំណត់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។

បន្ទាប់មក លោកខាងលិច បានដាក់ ទណ្ឌកម្ម យ៉ាង ខ្លាំងក្លា ប្រឆាំង រុស្ស៊ី និង បង្កើន ការផ្គត់ផ្គង់ សព្វាវុធ ដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិប ពាន់ លាន ដុល្លារ ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img