24.8 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ជម្លោះនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាមហន្តរាយសម្រាប់ ពិភពលោកទាំងមូល

- Advertisement -spot_img

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីពេលថ្មីៗនេះថា ជម្លោះណាមួយទឹកដីនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក ។

លោក Marcos Jr. បានលើកឡើងថា “ជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសចិន និងហ្វីលីពីន រួមជាមួយនឹងប្រទេសផ្សេងទៀតទាំងនៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូង ដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ធ្វើឲ្យអ្នកដេកមិនលក់គ្រប់ពេលទាំងអស់ មិនថា ពេលយប់ ឬពេលថ្ងៃឡើយ ។ ជម្លោះនេះមានថាមពលខ្លាំងណាស់ ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់លើវាដាច់ខាត” ។

ប្រធានាធិបតីហ្វីលីពីនរូបនេះ អះអាង ទៀត ថា “យើងមិនមាន ជម្លោះ ជាមួយ ចិន ឬជាមួយអាមេរិកនោះ ទេ ហើយក៏គ្មានប្រទេសណាមួយចង់កើតមានសង្គ្រាមផងដែរ ប៉ុន្តែទោះជាយ៉ាងណា ភាព តានតឹង នេះបាន ប៉ះពាល់ ដល់ ពាណិជ្ជកម្ម ក្នុង តំបន់ រួច ទៅ ហើយ” ។

គួរបញ្ជាក់ថា ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងការទូតរាប់រយករណីជាមួយប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រួមទាំងសំណុំរឿងជិត ២០០ ករណីក្នុងឆ្នាំ ២០២២ ខណៈបណ្តឹងចំនួន ៦៥ បានកើតឡើង បន្ទាប់ពីលោក Marcos Jr. ចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០២២ ៕

ប្រភព Diplomat ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img