ភ្នំពេញ៖ ជនសង្ស័យចំនួន ២៥នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ១២ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថា ទេចំពោះគ្រឿងញៀន គ្រឿងញៀន បំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក.!
ក្នុងចំណោមជនសង្ស័យទាំងចំនួន ២៥ នាក់រួមមាន ៖ ជួញដូរ១២ ករណីឃាត់ ១៥ នាក់ ( ស្រី ២ នាក់ ) ដឹកជញ្ជូនរក្សាទុក ២ករណីឃាត់ ៣នាក់ប្រើប្រាស់៣ករណីឃាត់៧ នាក់ ។ វត្ថុតាងដែល ចាប់យកសរុប ក្នុងថ្ងៃ ទី៥ ខែធ្នូ រួម មាន៖ មេតំហ្វេតាមីន (Ice) ស្មើរ ១៦,២៨ ក្រាម និង ៣ កញ្ចប់ តូច មេតំហ្វេតាមីន (Wy) ស្មើរ ១៩,០៥ ក្រាម ,ហេ រ៉ូ អ៊ី ន (Heronie) ស្មើ ២៧៩៩,៧៩ក្រាម ៕
ដោយគីរីដងរែក




