ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០២:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ នៅចំណុចមុខហាងនឹកEX ផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន០៣ករណី។
ករណីទី១៖ យកដំបងដែកបំពង់ទីបបួនជ្រុងព្រួ.; ត គ្នា ដេ.; ញ វា.; យ ប្លន់យកទូរសព្ទ័ដៃ ចំនួន០២គ្រឿង មានម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់ និងម៉ាកអាយហ្វុន៧ផ្លឹស) ប្រព្រឹត្តនៅចំណុចមុខសាលមហោស្រពកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
ករណីទី២៖ យកដាវកែច្នៃ ដេ.; ញ កា.; ប់ លើជនរងគ្រោះ និង កា.; ប់ លើម៉ូតូបណ្តាលឱ្យរងការខូចខាតម៉ូតូចំនួន០២គ្រឿង ប្រព្រឹត្តនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
ករណីទី៣៖ យកដាវកែច្នៃ ដេ.; ញ កា.; ប់ លើជនរងគ្រោះ និង កា.; ប់ លើម៉ូតូបណ្តាលឱ្យរងការខូចខាតម៉ូតូចំនួន០២គ្រឿង ប្រព្រឹត្តនៅចំណុចស្ថានីយប្រេតឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។
ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ វ៉ែន ធីរាជ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ានអនឡាញ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
២-ឈ្មោះ រៀល សុវណ្ណារ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
៣-ឈ្មោះ រីន សុខផានិត ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ជាងឈើ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
៤-ឈ្មោះ ឈឿន ឧត្តម ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ។
៥-ឈ្មោះ ធី សុខហុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សសាលាអង្គការភីអេសអ៊ី ស្នាក់នៅផ្ទះលេខ៤ ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
៦-ឈ្មោះ ឡេង សៀវហេង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ១០ ផ្លូវលេខ៥ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ស្នងការនគរបាលរាជធានីភ្នំពេញ ផ្សាយបន្តដោយគិរីដងរែក




