27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

ចិន សម្ពោធនាវាផ្ទុកយន្តហោះទីបី ជាផ្លូវការ

- Advertisement -spot_img

ប្រទេសចិនបានដាក់ឲ្យដំណើរការជាផ្លូវការ នូវនាវាផ្ទុកយន្តហោះទីបីរបស់ខ្លួន ដែលមានឈ្មោះថា Fujian។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន, នាវាចុងក្រោយ និងទំនើបបំផុតរបស់ប្រទេសនេះ ត្រូវបានដាក់សម្ពោធនៅព្រឹកថ្ងៃសុក្រទី១៧ខែមិថុនានេះ នៅរោងចក្រផលិតនាវា China State Shipbuilding Corporation (CSSC) ក្នុងទីក្រុងសៀងហៃ ជាកន្លែងដែលនាវា បានសាងសង់ចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះ។

កាសែត Global Times របស់រដ្ឋចិន បានផ្សាយថា នៅពេលវិញ្ញាបនបត្រដាក់ឈ្មោះត្រូវបានប្រគល់ទៅឲ្យមេបញ្ជាការរបស់នាវា Fujian ពិធីកាត់ខ្សែបូរនឹងធ្វើឡើងដើម្បីអបអរការសម្ពោធជាផ្លូវការ ហើយនាវាបានចាកចេញពីផែ។

គួរបញ្ជាក់ថា Fujian គឺជានាវាផ្ទុកយន្តហោះអភិវឌ្ឍក្នុងស្រុកទាំងស្រុង ដំបូងគេរបស់ប្រទេសចិន ហើយប្រើប្រាស់ឧបករណ៍ចាប់អេឡិចត្រូម៉ាញេទិក និងឧបករណ៍ចាប់សញ្ញាដើម្បីឲ្យយន្តហោះអាចហោះឡើង និងចុះចតនៅលើនាវា។ នាវានេះមានចំណុះជាង ៨០ ០០០ តោន៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img