31.1 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ចិន ព្រមានលោកខាងលិចបញ្ឈប់ការបង្កើតសត្រូវនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិក និងជប៉ុនចាំបាច់ត្រូវបោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់របស់ពួកគេ ជាពិសេសត្រូវបញ្ឈប់ការបង្កើតសត្រូវនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

លោក Wang បានពណ៌នាសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក-ជប៉ុនថាមាន “ការលាបពណ៌ និងការវាយប្រហារដោយគ្មានមូលដ្ឋាន” លើប្រទេសចិន ។

លោក Wang បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទកាសែតប្រចាំនៅទីក្រុងប៉េកាំងថា “យើងជំរុញឲ្យសហរដ្ឋអាមេរិក និងជប៉ុនបោះបង់ចោលចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងភាពលំអៀងនៃមនោគមវិជ្ជា ឈប់បង្កើតសត្រូវផ្ដេសផ្ដាស់ និងឈប់ព្យាយាមសាបព្រួសគ្រាប់ពូជនៃសង្រ្គាមត្រជាក់ថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ។

សេចក្តីប្រកាសរបស់លោក Wang បានធ្វើឡើងជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួមរបស់គណៈកម្មាធិការប្រឹក្សាសន្តិសុខអាមេរិក-ជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ហើយបានប្រកាសសម្ព័ន្ធភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូថាជា “មូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់” ។

ឯកសារដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការពារជាតិ Lloyd Austin រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada បញ្ជាក់ថា ប្រទេសចិនតំណាងឲ្យការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕

ប្រភព RT ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img