29 C
Phnom Penh
Friday, November 8, 2024
- Advertisement -spot_img

ចិនសង្ឃឹមថាអាមេរិកគួរតែរៀនសូត្រពីដំណើរទស្សនកិច្ចរបស់លោកនិចសុននៅចិន

- Advertisement -spot_img

ចិនសង្ឃឹមថាសហរដ្ឋអាមេរិកដកយកបទពិសោធន៍នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីទី៣៧ លោករីឆាដនិចសុន (Richard Nixon) កាលពី ៥០ឆ្នាំមុនដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីនៃ ប្រទេសមហាអំណាចទាំងពីរមានស្ថិរភាព។ នេះបើតាមការលើកឡើង របស់លោកវ៉ាងវិនប៊ីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិនកាលពីថ្ងៃច័ន្ទ។

លោក និចសុនបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីឆ្នាំ១៩៧២ ស្របពេលដែលពិភពលោក ជំនាន់នោះកំពុងតែតានតឹង ដោយសង្គ្រាមត្រជាក់។ កាលពីទស្សនកិច្ចនៅចិនពេលនោះដែរ លោកនិចសុនបានជួបមេដឹកនាំកំពូលចិនលោកម៉ៅ សេទុងក៏ដូចជា នាយករដ្ឋមន្ត្រីចិនលោក ជូ អេនឡាយ ហើយព្រមទាំង ឯកភាពលើសេចក្ដីថ្លែងការណ៍ទីក្រុងសៀងហៃដែលជា ភស្តុតាងយ៉ាងសំខាន់ បញ្ជាក់ ថាអាមេរិកចាប់ដៃជាមួយចិន ប្រជាមានិតដោយគោរពលើ «គោលនយោបាយ ចិន តែ មួយ»។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើការកត់សម្គាល់ថាសេចក្ដីថ្លែងការណ៍ទីក្រុង សៀងហៃ និងការធ្វើទស្សនកិច្ចរបស់លោក និចសុនឆ្លុះបញ្ចាំងថា «ប្រទេសដែលមានប្រព័ន្ធគ្រប់គ្រង និងមាគ៌ាអភិវឌ្ឍន៍ខុសគ្នាក៏អាចពង្រីកនូវប្រយោជន៍រួម និងរស់នៅប្រកប ដោយសន្តិសហវិជ្ជមានបានដែរ»។

ជាមួយគ្នានេះដែរលោក វ៉ាង បានយល់ថា បញ្ហារវាងចិន និងអាមេរិកសព្វថ្ងៃគឺ បណ្ដាលមកពី «មនុស្ស មួយ ចំនួន នៅ អាមេរិក» ចាត់ទុកចិនជា «អ្នកប្រកួតប្រជែងប្រកបដោយយុទ្ធសាស្ត្រ» ឬ ថែមទាំងចាត់ទុកជា «សត្រូវក្នុងក្ដីស្រមើស្រមៃ»។ លោក ក៏ បញ្ជាក់ ថាចិនចង់ធ្វើឱ្យខ្លួនឯង រីកចម្រើនមិនចង់ «ផ្ចាញ់ ឬ ជំនួស»អាមេរិកឡើយ។

លោក វ៉ាង បានបន្ថែមដំណោះស្រាយគន្លឹះ ក្នុងបញ្ហារវាងអាមេរិក និងចិនគឺ «ការ ប្រាស្រ័យទាក់ទងជាមួយគ្នាប្រកបដោយភាពស្មោះត្រង់និងប្រសិទ្ធភាព» ដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕

អត្ថបទ និងរូបភាពដោយ៖​ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img