28.5 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ចិនរឹតបន្តឹងការនាំចេញបន្ទះឈីប

- Advertisement -spot_img

ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រទេសចិនបានជំរុញប្រទេសហូឡង់ កុំឱ្យរារាំងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងឧស្សាហកម្មសឺមីកុងឌុកទ័រ (semiconductor) និងកុំបំពានលើការគ្រប់គ្រងការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានចេញផ្សាយ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ។ សេចក្តីប្រកាសព័ត៌មានេះក៏បានឱ្យដឹងផងដែរថា ប្រទេសទាំងពីរបានប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ នៅកម្រិតផ្សេងៗលើប្រធានបទនេះ។

រដ្ឋាភិបាលហូឡង់កាលពីថ្ងៃសុក្របានប្រកាស ពីការរឹតបន្តឹងថ្មី លើការនាំចេញឧបករណ៍សឺមីកុងឌុកទ័រមួយចំនួន ដែលបង្កើតការជំរុញការរឹតបន្តឹងដែលដឹកនាំ ដោយសហរដ្ឋអារិកទៅលើការផ្គត់ផ្គង់ឧបករណ៍បច្ចេកវិទ្យាទំនើប ទៅកាន់ប្រទេសចិន៕

ប្រភព Yahoo finance ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img