24.1 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

ចិនត្រៀមបើកវាយលុកតៃវ៉ាន់ឆ្នាំ២០២៧

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់បាននិយាយថា លោកជឿជាក់ថា ប្រទេសចិនឥឡូវនេះទំនងជាវាយលុកតៃវ៉ាន់ ដើម្បីបង្វែរចំណាប់អារម្មណ៍ពីបញ្ហាក្នុងស្រុករបស់មេដឹកនាំ ស៊ី ជីនពីង។

ក្នុងបទសម្ភាសផ្តាច់មុខលើកដំបូងទៅកាន់ Sky News នៅឆ្នាំនេះ លោក Joseph Wu បានកំណត់យកឆ្នាំ២០២៧ ជាកាលបរិច្ឆេទសំខាន់ដែលសកម្មភាពបែបនេះទំនងជាកើតឡើង។

សម្ដីរបស់លោកបានកើតឡើង ចំពេលភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានច្រើនឆ្នាំចុងក្រោយ ដោយពេលនេះ ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង ឆ្ពោះទៅកាន់ដែនអាកាសតៃវ៉ាន់ជារៀងរាល់ថ្ងៃ។

លោក Wu ក៏បាននិយាយដែរថា ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន ប្រហែលជាមិនស្ថិតស្ថេរជារៀងរហូតនោះទេ។ នេះគឺជាការទទួលស្គាល់ដ៏កម្រមួយដែលថា កោះតៃវ៉ាន់ អាចនឹងត្រូវបានកាត់យកដោយប្រទេសចិន ឬ ក្លាយជាប្រទេសឯករាជ្យនៅថ្ងៃណាមួយ។

លោក Wu ទទួលស្គាល់ថា “ស្ថានភាពក្នុងឆ្នាំមុន បើធៀប នឹងឆ្នាំមុន ៗនោះទៀតគឺអាក្រក់ឆ្ងាយណាស់ ហើយចំពោះ ខ្ញុំ ២០២៧ គឺជា ឆ្នាំ ដែលយើងត្រូវប្រុងប្រយ័ត្ន”។

នៅឆ្នាំ២០២៧ លោក Xi Jinping ទំនងជាចូលកាន់តំណែងអាណត្តិទីបួន ហើយប្រសិនបើនៅក្នុងបីអាណត្តិមុនរបស់គាត់ គាត់មិនអាចកសាងសមិទ្ធផលណាមួយក្នុងអំឡុងពេលកាន់អំណាចនោះ គាត់ប្រហែលជាត្រូវគិតអំពីអ្វីផ្សេងទៀត ដើម្បីបង្កើតសមិទ្ធិផល ឬកេរ្តិ៍ដំណែល។

លោក Wu បន្តថា “បើក្រឡេក មើលស្ថានភាពចិននាពេលនេះ សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ប្រជាជនមិនសប្បាយ ចិត្តហើយអាជីវកម្ម អចលន ទ្រព្យ ហាក់ កំពុង រលាយ។ ប្រសិនបើលោក ស៊ី ជីនពីង មិនអាចផ្លាស់ប្តូរស្ថានការណ៍ក្នុងស្រុកនៅក្នុងប្រទេសចិនបានទេ គាត់ប្រហែលជាចង់ងាកទៅរកការប្រើប្រាស់កម្លាំង ឬបង្កើតវិបត្តិពីខាងក្រៅ ដើម្បីបង្វែរការយកចិត្តទុកដាក់ក្នុងស្រុក ឬបង្ហាញដល់ប្រជាជនចិនថា លោកបានសម្រេចអ្វីមួយហើយ”។

គួរបញ្ជាក់ជាថ្មី តៃវ៉ាន់គឺជាកោះ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យដែល ចិនមើល ឃើញថាជាកោះ របស់ ខ្លួន។

ទោះបីជាតៃវ៉ាន់មិនដែលត្រូវបានគ្រប់គ្រងដោយគណបក្សកុម្មុយនិស្តកំពុងកាន់អំណាចក៏ដោយ ប៉ុន្តែការនាំយកតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិន ត្រូវបានប្រធានាធិបតីស៊ីជីនពីងពណ៌នាថាជា “ផលប្រយោជន៍ស្នូលរបស់ចិន”៕

ប្រភព SkyNews ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img