22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

ចិនត្រូវការលុយ១៧ពាន់ពាន់លានដុល្លារជាទុនសំរាប់វិនិយោគ

- Advertisement -spot_img

ថ្លែងនៅក្រុមប្រឹក្សាអន្តរជាតិក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ IMF និង ធនាគារពិភពលោកនៅទីស្នាក់ការកណ្តាល IMF ក្នុងទីក្រុងវ៉ាស៊ីនតោនកាលថ្ងៃទី ១២ ខែតុលា។ AFP របាយការណ៍ធនាគារពិភពលោកថ្មីមួយស្តីពីបញ្ហាប្រឈមនៃអាកាសធាតុ និងការអភិវឌ្ឍរបស់ប្រទេសចិនបានរកឃើញថា ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកត្រូវការកញ្ចប់ទឹកប្រាក់ដល់១៧ ពាន់ ពាន់លានដុល្លារ អាមេរិកក្នុងការវិនិយោគបន្ថែម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ បៃតង និងបច្ចេកវិទ្យាក្នុងវិស័យថាមពល និងដឹកជញ្ជូនដើម្បីឈានដល់ការបំភាយឧស្ម័នត្រឹមសូន្យនៅឆ្នាំ ២០៦០ ។

សេចក្តីរាយការណ៍របស់ រ៉យទ័រ ដែលដកស្រង់របាយការណ៍ទើបចេញផ្សាយថ្មី មួយនៃរបាយការណ៍អាកាសធាតុនិងការអភិវឌ្ឍរបស់ ប្រទេសចិន ដោយលើកឡើងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក នឹងត្រូវការការវិនិយោគឯកជន ដើម្បី គ្របដណ្តប់តម្លៃ ដ៏ច្រើនសន្ធឹកសន្ធាប់ និងបញ្ចេញនូវការបង្កើតថ្មី ដែលត្រូវការ។

បម្រែបម្រួលអាកាសធាតុបង្កការគម្រាមកំហែងយ៉ាងសំខាន់ដល់ប្រទេសចិនជាពិសេសទីក្រុងតាមតំបន់ឆ្នេរនៅតំបន់ទាបខ្លាំង ដែល មានប្រជាជនរស់នៅច្រើន និងដែលមានសារៈសំខាន់ ផ្នែកសេដ្ឋកិច្ច ហើយការប្រែប្រួលអាកាសធាតុ ដែលមិនប្រែប្រួលអាចកាត់ បន្ថយ ទិន្នផលសេដ្ឋកិច្ចរបស់ខ្លួនពី ០,៥ ភាគរយទៅ ២,៣ ភាគរយនៅដើមឆ្នាំ ២០៣០ ។ នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃពុធ។

លោក Manuela Ferro អនុប្រធានធនាគារពិភពទទួលបន្ទុកអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានលើកឡើងថា៖ «ទស្សនវិស័យកំណើន រយៈពេល វែងរបស់ប្រទេសចិនពឹងផ្អែកកាន់តែខ្លាំងឡើងលើការធ្វើឱ្យមានតុល្យភាពឡើងវិញលើសេដ្ឋកិច្ចពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការច្នៃប្រឌិតបង្កើតថ្មីៗពីការនាំចេញទៅកាន់ការប្រើប្រាស់ក្នុងស្រុក និងពីការគ្រប់គ្រងដោយរដ្ឋដល់ការបែងចែកធនធាន ដែលជំរុញដោយទីផ្សារ»។

របាយការណ៍នេះ បាននិយាយថាវាក៏នឹងមិនអាចទៅរួចក្នុងការសម្រេចបាននូវគោលដៅអាកាសធាតុពិភពលោកប្រសិនបើគ្មាន ប្រទេសចិនផ្លាស់ប្តូរទៅរកសេដ្ឋកិច្ច ដែលមានកាបូនទាបដោយកត់ សម្គាល់ថាប្រទេសចិនបញ្ចេញកាបូនឌីអុកស៊ីត ២៧ ភាគរយ នៃ ពិភពលោកនិង ១ ភាគ៣ នៃឧស្ម័នផ្ទះកញ្ចក់របស់ពិភពលោក។

របាយការណ៍បាននិយាយថា៖ «ការផ្លាស់ប្តូរ នេះនឹងតម្រូវឱ្យមានការផ្លាស់ប្តូរដ៏ធំ នៃធនធានការច្នៃ ប្រឌិត និងបច្ចេកវិទ្យាថ្មីៗ ដើម្បី បង្កើនប្រសិទ្ធភាពថាមពល និងផលិតភាពធនធាន» ។

ក្នុងពេលជាមួយគ្នានេះ របាយការណ៍នោះបាន និយាយថាប្រទេសចិនអាចទាញយកអត្ថប្រយោជន៍ ដែលមានស្រាប់រួមទាំងប្រាក់ ចំណូល ខ្ពស់លើការផលិតបច្ចេកវិជ្ជាកាបូនទាបអត្រាសន្សំក្នុង ស្រុកខ្ពស់ និងតំណែងជាអ្នកដឹកនាំក្នុងហិរញ្ញវត្ថុបៃតង។

ប៉ុន្តែវាបាននិយាយថាការចូលរួមពីវិស័យឯកជនគឺ «មានសារៈសំខាន់» ដើម្បីធានាបាននូវផ្លូវរបស់ប្រទេសចិនទៅកាន់អព្យាក្រឹតភាពកាបូននិងបានគូសបញ្ជាក់ពីតម្រូវការសម្រាប់បរិយាកាសបទប្បញ្ញត្តិ ដែលអាចព្យាករបាននិងលទ្ធភាពទទួលបានទីផ្សារ និងហិរញ្ញវត្ថុ កាន់តែប្រសើរឡើង៕

ប្រធានធនាគារពិភពលោក David Malpass

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img