29.8 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

ចិនជាប្រទេសខាងផលិតអាវុធល្បឿនលឿនជាងសំឡេងល្អជាងគេនៅលើពិភពលោក

- Advertisement -spot_img

មន្រ្តីយោធាជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ចិនកំពុងតែនាំមុខគេនៅលើពិភពលោក ក្នុងការអភិវឌ្ឍសមត្ថភាពមីស៉ីលល្បឿនលឿនជាងសំឡេង ហើយក៏ទំនងមានមធ្យោបាយរួចស្រេច ដើម្បីប្រើប្រាស់អាវុធប្រភេទនេះសម្រាប់ វាយប្រហារមកលើ មូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៉ីហ្វិកផងដែរ។

ទីភ្នាក់ងារចារកម្មផ្នែក ការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើការប្រៀបធៀបសមត្ថភាពអាវុធល្បឿនលឿនជាងសំឡេង របស់ចិននិងរុស្ស៉ីដែលជាគូប្រជែងធំៗ ទាំងពីររបស់ទីក្រុងវ៉ាស៉ីនតោន។

យោងតាមមន្រ្តីយោធាអាមេរិករូបនេះ គឺអំលុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ ចិនទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងក្លា នៅក្នុងការងារ អភិវឌ្ឍបច្ចេកវិទ្យាមីស៉ីលល្បឿនលឿនជាងសំឡេង តាមរយៈការផ្តោតនិងពង្រឹងជាពិសេស ចំពោះកិច្ចប្រឹងប្រែងវិនិយោគ អភិវឌ្ឍ ធ្វើតេស្ត និងដាក់ដំណើរការ ទាំងសម្រាប់មីស៉ីលល្បឿនល្បឿនជាងសំឡេងធម្មតា ហើយនិងមីស៉ីលល្បឿនលឿនជាងសំឡេង ដែលបំពាក់នុយក្លេអ៊ែរ។

មីស៉ីលបាលិស្ទីគរយៈចម្ងាយមធ្យម DF-17 ដែលមានបំពាក់ក្បាលគ្រាប់ល្បឿនលឿនជាងសំឡេង និងសមត្ថភាពធ្វើដំណើរបានចម្ងាយយ៉ាង ហោច១,៦០០គីឡូម៉ែត្រ ពោលគឺអនុញ្ញាតឱ្យវាអាចវាយប្រហារលើ កងកម្លាំងយោធាអាមេរិក ដែលឈរជើងនៅតំបន់ភាគខាងលិចនៃ មហាសមុទ្រប៉ាស៉ីហ្វិកបាន។

គួរបញ្ជាក់ថា ខណៈចិននិងរុស្ស៉ីកំពុងតែបោះពួយទៅមុខជាមួយសន្ទុះយ៉ាងលឿន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង សហរដ្ឋអាមេរិកមកទល់បច្ចុប្បន្ន មិនទាន់ប្រកាសនូវអាវុធល្បឿនលឿនជាងសំឡេងណាមួយ ដែលអាចប្រើប្រាស់ជាផ្លូវការនៅឡើយ ស្របពេលដែលកងទ័ពជើងអាកាស ជើងទឹក និងជើងគោកអាមេរិក កំពុងតែប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេងផ្សេងៗគ្នា៕

ប្រភព Bloomberg.com ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img