កាលពីព្រេងនាយមួយ វាមាននាយពាណិជម្នាក់បានតថ្លៃទិញសត្វអូដ្ឋមួយក្បាល។
ក្រោយមក គាត់ក៏បានទិញសត្វអូដ្ឋនោះ បាន ក្នុងតម្លៃមួយដែលគាត់ពេញចិត្តណាស់។
នៅពេលមកដល់ផ្ទះ គាត់បានហៅអ្នកបម្រេីឲ្យមកជួយស្រាយកែបអូដ្ឋចេញ ហេីយនៅពេលស្រាយរួច គាត់បានឃេីញកញ្ចប់មួយ ដែលលាក់ទុកនៅក្រោមកែបអូដ្ឋ ។
គាត់ក៏បានលាកញ្ចប់នោះ ហេីយគាត់បានឃេីញសុទ្ធតែត្បូងមានតម្លៃជាច្រេីនគ្រាប់។
អ្នកបម្រេីឃេីញដូចនោះ ក៏បានស្រែកថា ៖
-“ តែប៉ុណ្ណេះ លោកម្ចាស់ប្រាកដជាក្លាយទៅជាសេដ្ឋីហេីយ ព្រោះវាមិនមាននរណាដឹងនោះទេ!”
តែនាយពាណិជឆ្លេីយថា៖
-“ ទេ! យេីងត្រូវយកត្បូងទាំងនេះ ទៅប្រគល់ឲ្យម្ចាស់អូដ្ឋវិញ ដ្បិតយេីងទិញតែអូដ្ឋទេ យេីងមិនមែនទិញទាំងត្បូងឯណា!”
នាយពាណិជបានយកកញ្ចប់ទៅប្រគល់ឲ្យម្ចាស់អូដ្ឋវិញ ហេីយម្ចាស់អូដ្ឋស្រែកថា៖
-“ ឱព្រះអេីយ ខ្ញុំភ្លេចឲ្យឈឹងថា ខ្ញុំបានលាក់កញ្ចប់ត្បូងនៅក្រោមកែបអូដ្ឋ!
ដោយសារលោកមានចិត្តសុចរិតទៀងត្រង់ ខ្ញុំសូមចែកត្បូងឲ្យទៅលោកខ្លះ!”
នាយពាណិជបានបដិសេធមិនព្រមទទួលត្បូងឡេីយ តែម្ចាស់អូដ្ឋនៅតែទទូចម្ដងហេីយម្ដងទៀត ឲ្យនាយពាណិជយល់ព្រមទទួលត្បូងជាសគុណ។
នៅទីបំផុត នាយពាណិជបានពោលថា៖
-“ មុននឹងសម្រេចចិត្តយកត្បូងមកប្រគល់ជូនលោកវិញ ខ្ញុំបានដកយកត្បូងចំនួនពីរគ្រាប់ទុកមុនទៅហេីយ!”
ឮដូចនោះ ម្ចាស់អូដ្ឋស្រងាកចិត្តយ៉ាងខ្លាំង ដ្បិតតែគាត់បានជឿទុកចិត្តនាយពាណិជ ហេីយគាត់ក៏រាប់ចំនួនត្បូងមេីល ហេីយគាត់និយាយថា៖
-“ លោកបាននិយាយថា លោកបានដកយកត្បូងចំនួនពីរគ្រាប់ទុក តែចំនួនត្បូងរបស់ខ្ញុំនៅគ្រប់ចំនួនដដែលហ្នឹង!”
នាយពាណិជសេីច ហេីយឆ្លេីយថា៖
-“ ត្បូងចំនួនពីរគ្រាប់ដែលខ្ញុំដកទុកនោះគឺ សុចរិតភាព និងតម្លៃខ្លួនរបស់ខ្ញុំ ណាលោក!”






ប្រែសម្រួលពីអត្ថបទបរទេស Business fight Poverty ដោយ គីរីដងរែក