ក្រុមជនសង្ស័យប្លន់ចាប់ជំរិតយកលុយប្រមាណ ៣០ ម៉ឺនដុល្លារ ពីជនជាតិចិនដូចគ្នា ក្នុងចំណោម បក្ខពួក គ្នា០៤នាក់ត្រូវកម្លាំង
ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់បានចំនួន០៣នាក់ដោយម្នាក់បានរត់គេចខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងជនរងគ្រោះ។
ហេតុការចាប់ជំរិតទារប្រាក់ បានកើតឡើងនៅក្រុមហ៊ុន MDS វេលាម៉ោង ១២៖៣០ យប់ថ្ងៃទី ១៩ ខែតុលា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយកម្លាំងនគរបាល ជំនាញចាប់បាននៅទីតាំង២កន្លែង ទី១នៅប្រលានយន្តហោះពោធិ៍ ចិនតុងនិង ទី២នៅប្រលាន យន្តហោះប្រទេសថៃ។
លោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃខេត្តពោធិ៍សាត់ ប្រាប់ថា ដោយមានពាក្យបណ្ដឹង ពីបុរសជនរង គ្រោះឈ្មោះ XIAO អាយុ ៣៣ ឆ្នាំ ថា ជនសង្ស័យទាំង៤នាក់បាន ចូលក្នុងក្រុម ហ៊ុន ចាប់គ្រៀកខ្លួនយកចុងកាំបិតមុខស្រូចភ្ជង់បំពង់កអូសឡើងឡាន បើកផុតចេញពីក្រុមហ៊ុន ពួកវា បានសួរកលេខកូដទូដែកដោយយកលុយអស់ជាង ៩ ម៉ឺនដុល្លារ ពីក្នុងទូដែក និងសម្ភារប៉ាស្ព័រ ជាច្រើននិងលេបថប១គ្រឿង និងមេម៉ូរី ១ទូរស័ព្ទដៃ២គ្រឿងរបស់ជនរងគ្រោះ បាញ់លុយចេញតាម (U ) អស់១៩ម៉ឺនដុល្លារ រូចហើយគ្នាវាទាំងបួននាក់បើកឡានមកតាមផ្លូវ ដល់ព្រៃស្ងាត់ ក៍ទាញ រូបគេចុះពីឡានហើយចងនឹងដើមឈឺចោលក្នុងព្រៃ រួចគេចខ្លួនអស់ដោយ ខ្លួនបានរើស្រាយ ចំងណងរួចហើយពឹងឲ្យជូនទៅរកមិត្តភ័ក្ដិប្ដឹងនគរបាលតែម្ដង។
លោកឧត្ដមសេនីយ៍ត្រីបន្តថា ក្រោយពេលទទួលពាក្យបណ្ដឹង ជនរងគ្រោះភ្លាមនិង ដោយមាន ការចង្អុល ពីលោកស្នងការខេត្ត លោកបានបញ្ជារកម្លាំងជំនាញនិងធ្វើការ ទំនាក់ទំនងទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការលើករណីនេះ រហូតដល់វេលា ម៉ោងជាង១០ ព្រឹក ចាប់បានម្នាក់នៅព្រលានយន្តហោះពោធិ៍ចិតុង និងនៅ វេលាម៉ោង៤ ល្ងាច ថ្ងៃដដែលទី១៩ ខែតុលា ឆ្នាំ២០២២ចាប់បាន២នាក់ទៀត នៅព្រលានយន្តហោះប្រទេសថៃ ហើយក៍បានបញ្ជូនជនសង្ស័យទាំង៣នាក់ មកស្នងការរដ្ថាននគរបាលខេត្តពោធិ៍សាត់។
បុរសជនសង្ស័យទាំង ៣ នាក់ទី១ ឈ្មោះ WU.BO អាយុ៣៣ឆ្នាំ ទី២ ឈ្មោះ JIANG.JUNCAI អាយុ២៤ឆ្នាំ និងទី៣ឈ្មោះ JIANG,CHEGCAI អាយុ២៥ឆ្នាំ។ និងម្នាក់បានរត់គេចខ្លួន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង ៣ នាក់ទៅតុលាការ៕


ដោយគីរីដងរែក




