26.1 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឲ្យឃុំខ្លួន

- Advertisement -spot_img

នារសៀល ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនមកតុលាការពាក់ព័ន្ធពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន” ពោលគឺជំពាក់លុយគេអត់សងហើយ ចេញ សែកស្អុយអត់លុយសងគេ ។

សមត្ថកិច្ចបានអនុវត្តតាមដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន ឈ្មោះជួប ច័ន្ទ ភេទប្រុស អាយុ ៤៥ ឆ្នាំមុខរបរជាពាណិជ្ជករស្នាក់នៅផ្ទះ លេខ៥២ ផ្លូវ ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន» ប្រព្រឹត្តនៅក្រុមហ៊ុនគឹមហាប់ខូអិលធីឌី ស្ថិតនៅ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមនរាជធានី ភ្នំពេញ កាលពី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៧។

តាមដីកាបញ្ជាឲ្យបង្ខំ និងឲ្យឃុំខ្លួន ឧកញ៉ា ជួប ច័ន្ទ ចេញដោយឯកឧត្តមច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានី ភ្នំពេញ ហើយសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិត ស្រាលបានយកទៅអនុវត្ត និងចាប់ខ្លួនឈ្មោះ ជួប ច័ន្ទ កាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ៥ ខែកញ្ញា។ ពេលសមត្ថកិច្ចចាប់ខ្លួន ឧកញ៉ា ក្ស័យធនបានហើយ ទើបរសៀលថ្ងៃដដែលនេះ បានបញ្ជូនទៅដល់ស្ថាប័នអយ្យការ ដើម្បី បើកការស៊ើបសួរតាមនីតិវិធី។

ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោងក៏បាន សម្រេចផ្ញើឈ្មោះ ជួប ច័ន្ទ ទៅសមត្ថកិច្ចវិញតម្រូវឲ្យព្រឹក ថ្ងៃទី ៦ ខែកញ្ញា នាំជនសង្ស័យមកកាន់សាលាដំបូងរាជធានី ភ្នំពេញ ដើម្បីបន្តការសាកសួរទៀត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img