28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

ចាន់ វឌ្ឍនាកា ថា នឹងត្រូវប្រឹងប្រែងយល់ពីតាក់តិចរបស់លោក Felix Dalmas

- Advertisement -spot_img

កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានក្រុមជម្រើសជាតិកម្ពុជាកោះហៅឡើងវិញ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេស បន្ទាប់ពីរូបគេខកខានចូលជម្រើសជាតិកម្ពុជាអស់រយៈពេលជាង២ឆ្នាំក្រោយមកនេះ។

ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតរូបនេះ បានថ្លែងថា រំភើបនៅពេលដែលឃើញឈ្មោះខ្លួនឯងក្នុងបញ្ជីឈ្មោះបឋម៣០នាក់។ រូបគេបន្តថា អ្វីដែលត្រូវធ្វើបន្តទៀតគឺត្រូវប្រឹងប្រែងយល់តាក់តិចពីលោកគ្រូ Felix Dalmas។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ កម្ពុជា បានកោះហៅខ្សែប្រយុទ្ធដែលមានជំនាញជើងឆ្វេងរូបនេះ ឲ្យចូលរួមហ្វឹកហាត់ដើម្បីត្រៀមការប្រកួតមិត្តភាពទល់នឹង ក្រុមជម្រើសជាតិ បង់ក្លាដេស ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img