28 C
Phnom Penh
Thursday, December 5, 2024
- Advertisement -spot_img

ចក្រភពអង់គ្លេស ហាមឃាត់ការនាំចេញទៅកាន់រុស្ស៉ី នូវរាល់ផលិតផលទាំងឡាយ ដែលអាចប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន

- Advertisement -spot_img

(ឡុងដ៍)៖ នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិចក្រភពអង់គ្លេស នៅយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី នូវរាល់ផលិតផលទាំងអស់ដែលរុស្ស៉ីអាចប្រើប្រាស់ប្រឆាំងនឹងប្រជាជនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។

សេចក្ដីថ្លែងការណ៍ខាងលើ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចក្រភពអង់គ្លេស បានប្រកាសហាមឃាត់ការនាំចេញរាល់ផលិតផល និងបច្ចេកវិទ្យាទាំងអស់ដែលរុស្ស៊ីអាចប្រើប្រាស់ ដើម្បីគាបសង្កត់ប្រជាជនអ៊ុយក្រែន។ ផលិតផលទាំងអស់នោះ អាចរួមបញ្ចូលឧបករណ៍ចាប់សញ្ញា និងតាមដានជាដើម»។

ចក្រភពអង់គ្លេស ក៏បានប្រកាសលុបចោលពន្ធគយ និងកូតាលើការនាំចូលផលិតផលអ៊ុយក្រែនផងដែរ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានរាយការណ៍ថា «ពន្ធគយទាំងអស់លើការនាំចូលផលិតផលពីអ៊ុយក្រែននាពេលឥឡូវនេះ នឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ នឹងត្រូវដកចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចដល់ប្រជាជនអ៊ុយក្រែន ក្នុងពេលវេលាដែលពួកគេត្រូវការបំផុត»។ ការសម្រេចចិត្តនេះ ត្រូវបាន ធ្វើឡើងក្នុងការឆ្លើយតប នឹងសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky។

បើតាមសេចក្ដីថ្លែងការណ៍ខាងលើ វិធានការលើកលែងពន្ធនោះ គឺជាផ្នែកមួយនៃការគាំទ្រសេដ្ឋកិច្ចដ៏ទូលំទូលាយ របស់ចក្រភពអង់គ្លេសដល់ប្រទេសអ៊ុយក្រែន ដែលរួមទាំងការធានាប្រាក់កម្ចីចំនួន ១ពាន់លានផោនផងដែរ។ សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា «ការដកពន្ធលើការនាំចេញទំនិញសំខាន់ៗរបស់អ៊ុយក្រែន រួមមានស្រូវបាឡេ ទឹកឃ្មុំ ប៉េងប៉ោះកំប៉ុង និងបសុបក្សី នឹងជួយដល់អាជីវកម្ម និងផលិតករអ៊ុយក្រែន នៅពេលដែលពួកគេត្រូវការវាជាទីបំផុត»៕

ប្រភព TASS ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img