
នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយនាំយកសៀវភៅសរសេរ សៀវភៅសម្រាប់អាន និងសម្ភារសិក្សាមួយចំនួនចែកជូនប្អូនៗសិស្សានុសិស្សចំនួន377នាក់ និងគ្រូ7នាក់ ក្នុងគោលបំណង “ជួយជម្រុញគុណតម្លៃនៃការសិក្សា និងជាការចូលរួមចំណែកមួយក្នុងសកម្មភាពសង្គម”។


កម្មវិធីបរិច្ចាគនេះបានរៀបចំនៅសាលាបឋមសិក្សាដែលស្ថិតនៅតំបន់ដាច់ស្រយាល នៃសាលាបឋមសិក្សា មេត្តាករុណាពារាជ និងសាលាបឋមសិក្សារក្រាំងសៀម ដែលស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។


សកម្មភាពនៃការបរិច្ចាគសម្ភារទាំងនេះ គឺជាការរួមចំណែកមួយក្នុងការចូលរួមចែករំលែកចំណេះដឹង តាមរយៈសៀវភៅអាន និងសរសេរ ដល់ពួកគេប្រើប្រាស់សម្រាប់ការសិក្សា និងអាចបើកអានបានគ្រប់ពេល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ម.ក ដៃគូហិរញ្ញវត្ថុដ៏ជឿទុកចិត្តរបស់លោកអ្នក!
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់មន្ត្រីទំនាក់ទំនងអតិថិជនតាមរយៈលេខ ១៨០០ ២០ ៦៦៦៦ (ឥតគិតកម្រៃសេវា) ឬ ០៩៦ ៦២ ៦២ ៨៨៨ និងហ្វេសប៊ុកផេក Mohanokor MFI (https://www.facebook.com/MohanokorMicrofinanceInstitution) ,តេឡេក្រាម MOHANOKOR MFI (https://t.me/Mohanokor_MFI)។
ដោយគិរីដងរែក




