26 C
Phnom Penh
Friday, March 21, 2025
- Advertisement -spot_img

គ្មានការលើកលែងទោសប្រហារជីវិត ចំពោះជនជាតិអង់គ្លេសទាំង ២នាក់ទេ

- Advertisement -spot_img

មេដឹកនាំតំបន់បំបែកខ្លួន Donetsk ដែលគាំទ្រដោយរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែមិថុនាថា មិនមានហេតុផលណាមួយ ត្រូវលើកលែងទោសដល់ជនជាតិអង់គ្លេស២នាក់ ដែលទទួលការកាត់ទោសប្រហារជីវិតកាលពីសប្តាហ៍មុន បន្ទាប់ពីត្រូវបានចាប់ខ្លួនខណៈកំពុងប្រយុទ្ធឲ្យអ៊ុយក្រែននោះទេ។

តុលាការក្នុងសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃព្រហស្បតិ៍បានរកឃើញថា លោក Aiden Aslin និង Shaun Pinner រួមជាមួយជនជាតិម៉ារ៉ុកឈ្មោះ Brahim Saadoun គឺមានពិរុទ្ធពីបទ “ធ្វើជាទាហានស៊ីឈ្នួល” ព្យាយាមផ្តួលរំលំសាធារណរដ្ឋ។

យ៉ាងណាក្តី ចក្រភពអង់គ្លេសនិយាយថា Aslin និង Pinner គឺជាទាហានធម្មតា ហើយគួរតែត្រូវបានលើកលែងនៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីពីការកាត់ទោសចំពោះការចូលរួមក្នុងអរិភាព។ ប៉ុន្តែក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលគ្រប់គ្រងតំបន់ Donetsk បញ្ជាក់ថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយមានពេលមួយខែដើម្បីប្តឹងឧទ្ធរណ៍។លោក Denis Pushilin មេដឹកនាំសាធារណរដ្ឋផ្តាច់ខ្លួន

លោក Denis Pushilin មេដឹកនាំសាធារណរដ្ឋផ្តាច់ខ្លួន ត្រូវបានដកស្រង់សម្តីដោយបណ្តាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា “ខ្ញុំមិនឃើញហេតុផលណាមួយ ឬលក្ខខណ្ឌក្នុងការចេញសេចក្តីសម្រេច លើកលែងទោសបែបនេះនោះទេ”។

គួរបញ្ជាក់ថា Donetsk និង Luhansk គឺជាតំបន់បំបែកខ្លួនទាំង២ដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន ហើយនោះជាកន្លែងដែលរុស្ស៊ីនិយាយថា ខ្លួនកំពុងប្រយុទ្ធដើម្បីដកតំបន់នោះ ចេញពីការគ្រប់គ្រងរបស់ទីក្រុង កៀវ ទាំងស្រុង៕

ប្រភព CNA ប្រែសម្រួលដោយកីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img