27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

គោលការណ៍ថ្មីរបស់ក្រុមហ៊ុន Netflix ធ្វើអោយបុគ្គលិកមិនពេញចិត្ត

- Advertisement -spot_img

(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកកំសាន្តដ៏ល្បី Netflix បានធ្វើបច្ចុប្បន្នភាពគោលការណ៍ក្នុងក្រុមហ៊ុនជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ។ ទន្ទឹមនឹងការផ្លាស់ប្តូរវប្បធម៌មួយចំនួនក្នុងក្រុមហ៊ុន, Netflix ក៏បានស្នើឲ្យបុគ្គលិករបស់ខ្លួន ត្រៀមខ្លួនដើម្បីធ្វើការងារលើមាតិកាថ្មីៗផងដែរ ខណៈមាតិកាថ្មីនោះ ក្រុមហ៊ុនបានដឹងជាមុនថា ទំនងជាមានបុគ្គលិកមួយចំនួនមិនពេញចិត្តក៏ប៉ុន្តែក្រុមហ៊ុនបានបើកសិទ្ធឲ្យដែលអ្នកមិនពេញចិត្ត អាចលាឈប់ពីការងារបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន India Today។

ការផ្លាស់ប្តូរគោលការណ៍នេះ គឺបន្ទាប់ពី Netflix បានប្រកាសពីការខាតបង់អតិថិជនខ្ទង់២០ម៉ឺននាក់ជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំមកនេះ។ ក្នុងការផ្លាស់ប្តូររបស់ខ្លួន ក្រុមហ៊ុនេះបានបញ្ចូលផ្នែកមួយចំនួនរួមមាន «បណ្តុំមតិសិល្បៈ» ដែលលំអិតអំពីផែនការក្រុមហ៊ុន ក្នុងការផ្តល់ជូនកម្មវិធីជាច្រើន សម្រាប់ទស្សនិកជនរបស់ខ្លួន។ បើនិយាយទៅ គឺអនុញ្ញាតឱ្យអ្នកមើលសម្រេចចិត្តថា អ្វីដែលសមរម្យសម្រាប់ពួកគេ។

បន្ថែមពីនេះ ក្រុមហ៊ុន Netflix បានបញ្ជាក់ទៅកាន់បុគ្គលិករបស់ខ្លួនថា «អាស្រ័យលើតួនាទីរបស់អ្នក អ្នកប្រហែលជាត្រូវធ្វើការលើមាតិកា ដែលអ្នកយល់ថាមានគ្រោះថ្នាក់។ ហេតុដូច្នេះ ប្រសិនបើអ្នកពិបាកនឹងធ្វើការលើមាតិការបស់យើងដាក់ឲ្យអ្នក អាចជ្រើសរើសយកការលាឈប់ពីការងារបាន»។

ជុំវិញការផ្លាស់ប្តូរនេះ អ្នកនាំពាក្យរបស់ Netflix បាននិយាយថា ក្រុមហ៊ុនបានចំណាយពេល ១៨ខែ ដើម្បីពិភាក្សាអំពីបញ្ហាវប្បធម៌ផ្ទៃក្នុងជាមួយបុគ្គលិក។ អ្នកនាំពាក្យក្រុមហ៊ុនក៏បានរៀបរាប់ថា បុគ្គលិកត្រូវបានផ្តល់ឱកាស ក្នុងការផ្តល់មតិកែលម្អ លើគោលការណ៍ណែនាំវប្បធម៌ថ្មី។ ក្រុមហ៊ុន Netflix ត្រូវបានគេនិយាយថា បានទទួលមតិយោបល់ច្រើនជាង ១,០០០ ផងដែរ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img