22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

គម្រោង ធ្វើ សម្ព័ន្ធភាព របស់ គណបក្ស ក្រៅ រដ្ឋាភិបាល មួយចំនួន កំពុងតែ ស្ថិតនៅ លើផ្លូវ រដិបរដុប ដោយសារ មិន ទុកចិត្ត គ្នា

- Advertisement -spot_img

ថ្ងៃ អង្គារ ទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ស្អែក នេះ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន គ្រោង នឹងធ្វើ សន្និសីទ សារព័ត៌មាន មួយ ដើម្បី បញ្ជាក់ ជំហរ របស់ ខ្លួន ក្នុង ការធ្វើ សម្ព័ន្ធភាព ជាមួយ គណបក្ស ផ្សេងៗ ទៀត នៅក្រៅ រដ្ឋាភិបាល នេះ បើតាម លោក យ៉េ ង វីរៈ ប្រធាន គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន ។

លោក យ៉េ ង វីរៈ អះអាងថា សន្និសីទ សារព័ត៌មាន នោះ មិនទាន់ ប្រកាស ផ្លូវការ ពី ការសម្រេចចិត្ត ធ្វើ សម្ព័ន្ធភាព នោះទេ គ្រាន់តែ ចង់បង្ហាញ អ្នកសារព័ត៌មាន អំពី គំនិត យោបល់ ក៏ដូចជា រូបមន្ត ពី បំណង មួយចំនួន ក្នុងការ ធ្វើ សម្ព័ន្ធភាព តែប៉ុណ្ណោះ តែ មិនទាន់ ជាក់លាក់ ថា ត្រូវធ្វើ សម្ព័ន្ធភាព ជាមួយ គណបក្ស ណា នោះ ទេ ប៉ុន្តែ បើតាម លោក អ៊ូ ច័ន្ទ រ័ត្ន ការធ្វើ សន្និសីទ នោះ ប្រហែលជា គណបក្ស នេះ ចង់ បញ្ជាក់ អំពី គោលជំហរ របស់ខ្លួន ក្នុង ការធ្វើ សម្ព័ន្ធភាព ។

លោក អ៊ូ ច័ន្ទ រ័ត្ន ស្ថាបនិក គណបក្ស កែទម្រង់ កម្ពុជា បាន ថ្លែងប្រាប់ កម្ពុជា ថ្មី ថា កន្លងមក គម្រោង ធ្វើ សម្ព័ន្ធភាព នៅមាន ការ ស្ទាបស្ទង់ គ្នា នៅឡើយ ដូច្នេះ សន្និសីទ សារព័ត៌មាន នោះ នឹង បញ្ជាក់ អំពី បំណង របស់លោក ដែល បានលើកឡើង កន្លងមក ចំពោះ ការធ្វើ សម្ព័ន្ធភាព រវាង គណបក្ស ក្រៅ រដ្ឋាភិបាល ។ លោក អះអាងថា កន្លងមក មានការ សហកា រ គ្នា ខ្លះ ហើយ ទាក់ទង ទៅនឹង ការតស៊ូ មតិ ដាក់ ញត្តិ ទៅ រដ្ឋសភា ជាដើម ។

បើតាម លោក អ៊ូ ច័ន្ទ រ័ត្ន កន្លងមក ការបង្រួបបង្រួម នេះ អត់ ទាន់ មាន អ្វី ច្បាស់លាស់ ទេ ម្លោះ ហើយ ការធ្វើ សន្និសីទ សារព័ត៌មាន នោះ ប្រហែលជា គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន ចង់ បញ្ជាក់ ជំហរ ខ្លួនឯង ថា ខ្លួន ចង់បាន អី ។ ពីព្រោះ កន្លងមក លោក បានឃើញ លោក យ៉ង សាំង កុមារ បានដាក់ ចេញ នូវ សេណា រី យ៉ូ អំពី កិច្ច សហការគ្នា ដូចជា ការដាក់ បញ្ជី ឆ្លាស់គ្នា ឬ ចែក តំបន់ គ្នា ឬ ជ្រក ក្រោម ឆ័ ត្រ គណបក្ស ណាមួយ ឬ ទៅជា បញ្ជី តែមួយ ជាដើម ហើយ គម្រោង នេះ លោក ចង់ឱ្យ ដំណើរការ មុន បោះឆ្នោត ឆ្នាំ ២០២៣ ។

លោក អ៊ូ ច័ន្ទ រ័ត្ន អះអាងថា ការធ្វើ សម្ព័ន្ធភាព នេះ ជា សេ នារី យ៉ូ លោក ចង់ ឲ្យ ធ្វើ ទៅជា គណបក្ស តែមួយ ប៉ុន្តែ លោក មើល ទៅ ហាក់ដូចជា ពិបាក ដោយសារតែ គណបក្ស ភ្លើងទៀន មាន អាសនៈ ក្រុមប្រឹក្សា ច្រើន រួចហើយ ។ លោក បញ្ជាក់ ដែរ ថា កន្លងមក តំណាង គណបក្ស នីមួយៗ បាន ជួប គ្នា ខ្លះ ហើយ ប៉ុន្តែ មិន មែន ជា ការជួប ផ្លូវការ នោះទេ គ្រាន់តែ ជួប ផ្ដល់យោបល់ ផ្ដល់ សេណា រី យ៉ូ ប៉ុណ្ណោះ ដើម្បី ឲ្យ តំណាង គណបក្ស នីមួយៗ យកទៅ ពិចារណា ។ ទោះជា យ៉ាងណា លោក មើលឃើញ មាន ឧបសគ្គ សម្រាប់ ឈានទៅរក ការរួបរួម ដោយសារ គណបក្ស នីមួយៗ នៅមុន បោះឆ្នោត ហាក់ដូចជា ចង់ សាក កម្លាំង ខ្លួនឯង ថា តើ មានការ គាំទ្រ ប៉ុណ្ណា ប៉ុន្តែ ក្រោយពី ការបោះឆ្នោត ឃុំ សង្កាត់ ហើយ ហាក់ដូចជា មានការ បន្ទន់ ឥរិយាបថ ខ្លះ ។

គួររំលឹកថា កន្លងមក លោក អ៊ូ ច័ន្ទ រ័ត្ន មានបំណង ធ្វើ សម្ព័ន្ធភាព ជាមួយ គណបក្ស មួយចំនួន នៅក្រៅ រដ្ឋាភិបាល ដែល គណបក្ស ទាំងនោះ មានដូចជា គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន , គណបក្ស ឆន្ទៈ ខ្មែរ , គណបក្ស កែទម្រង់ កម្ពុ ជា , គណបក្ស កម្ពុជា និយម និង គណបក្ស ភ្លើងទៀនជាដើម ប៉ុន្តែ គម្រោង នេះ មិន ចេញ ជា រូបរាង ដោយសារ ថ្នាក់ដឹកនាំ គណបក្ស ទាំងនោះ ហាក់ដូចជា មិន ទុកចិត្ត គ្នា ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img