ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមករា |ឆ្នាំ២០២៤ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ នឹងទេសចរណ៍ នៃរដ្ឋសភា ក្រោមអធិបតីភាពិឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា នីតិកាលទី៧។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្ដីរាយការណ៍ អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍ តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ នឹងការអនុវត្តគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣ និងទិសដៅយុទ្ធសាស្រ្តផ្សេងៗ ទៀតរបស់ក្រសួងទេសចរណ៍ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅ ឆ្នាំ២០២៤ និងទៅអនាគត។
ក្នុងនាមគណៈកម្មការទី៧នៃរដ្ឋសភា ឯកឧត្តម ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមឹទ្ធផលការងារ និង គំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រថ្មីរបស់ក្រសួងទេសចរណ៍ ក្រោមការដឹកនាំរបស់ ឯកឧត្តមសុខ សូកេន ដែលបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ “បង្កើន៥ និង អភិវឌ្ឍ៣” ដោយមានលក្ខណៈប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅ នឹងការវិវត្តនៃស្ថានភាពទេសចរណ៍តំបន់និងពិភពលោក ព្រមទាំងគាំទ្រទាំង ស្រុងលើ” “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិ កាលទី៧ដែលបានបន្តដាក់វិស័យទេសចរណ៍ជាវិស័យអាទិភាព៕



ដោយគិរីដងរែក




