22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

គណបក្សខ្មែររួបរួមជាតិធ្វើសិក្ខាសាលាស្តីពីការពង្រឹងសក្តានុពល

- Advertisement -spot_img

សិក្ខាសាលាស្តីពីការពង្រឹងសក្តានុពលគណបក្សខ្មែររួបរួម រយៈពេល ២ថ្ងៃគឺនៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២២ បានរកឃើញចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីលើកទិសដៅជាក់លាក់ដើម្បីដណ្តើមយកអាសនៈ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខនេះ។

បណ្ឌិតញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានអរគុណលោកបណ្ឌិត មាស នី និងលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្តល់អនុសាសន៍ដ៏ល្អពាក់ព័ន្ធសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ពិសេសតួនាទីគណបក្សនយោបាយដែលត្រូវមានគោលជំហរច្បាស់លាស់ក្នុងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍ប្រទេសជាតិ ការពារយុត្តិធម៌សង្គម ដើម្បីអោយការអនុវត្តនីតិរដ្ឋមានភាពល្អប្រសើរឡើង។

លោកបន្តថា សិក្ខាសាលារយៈពេល ២ថ្ងៃរកឃើញតថភាព នឹងអាចលើកទិសដៅជាក់លាក់ដើម្បីដណ្តើមយកអាសនះនៅក្នុងកាបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខនេះ។ លទ្ធផលនៃក្រុមពិភាក្សាទាំង៥ ដែលបានពិភាក្សាគ្នាតាមប្រធានបទនិមួយៗ រកឃើញនឹងធ្វើការបូកសរុបរួចមកហើយនេះ គណបក្សនឹងយកលទ្ធផលទាំងអស់នេះ ទៅដាក់ជូនអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ធ្វើការពិនិត្យសម្របសម្រួលបូកបញ្ចូលអនុ សាសន៍ និងមតិយោបល់ល្អៗ របស់លោកបណ្ឌិត មាស នី ហើយនឹងរៀបចំចងក្រងជាសៀវភៅឯកសារមួយសម្រាប់យកទៅអនុវត្តជាក់ស្តែងនៅពេលអនាគតដ៏ខ្លីខាងមុខនេះ។

បណ្ឌិតញឹក ប៊ុនឆៃ មានសង្ឃឹមយ៉ាងមុតមាំថា គណបក្សខ្មែររួបរួមជាតិ ក្រោយពីយកលទ្ធផលរបស់អង្គសិក្ខាសាលាស្តីពីការពង្រឹងសក្តានុពលរបស់គណបក្សទៅអនុវត្តអោយបានគ្រប់ជ្រុងជ្រោយ គណបក្សយើងនឹងមានភាពរឹងមាំល្អកាន់តែប្រសើរឡើង មានប្រជាប្រិយភាព ព្រមទាំងទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមជម្រាបថា គណបក្សខ្មែររួបរួមជាតិដាក់ផែនការយុទ្ធសាស្ត្ររកសំឡេងគាំទ្រក្នុងការបោះឆ្នោតឆ្នាំ២០២៣ គណបក្សខ្មែររួបរួមជាតិដាក់ផែនការយុទ្ធសាស្ត្ររកសំឡេងគាំទ្រក្នុងការបោះឆ្នោតឆ្នាំ២០២៣ឲ្យបានយ៉ាងតិច២០ អាសនៈ។ ការដាក់ចេញផែនការយុទ្ធសាស្ត្រនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការពង្រឹងសក្តានុពលគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី០៩-១០ ខែកក្កដា ឆ្នាំ២០២២ នេះ ។
សិក្ខាសាលាស្តីពីការពង្រឹងសក្តានុពលគណបក្សខ្មែររួបរួមជាតិ គឺមានប្រធានបទចំនួន ៥ រួមមាន :
១. គោលនយោបាយ និងគោលជំហររបស់គណបក្សខ្មែររួបរួមជាតិ
២. កំណែទម្រង់រចនាសម្ព័ន្ធ ការពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ
៣. ចំណុចខ្លាំង និងចំណុចខ្សោយ និងការធ្លាក់ចុះប្រជាប្រិយភាព និងសំឡេងគាំទ្រ
៤. ផែនការសកម្មភាពដើម្បីរកសំឡេងគាំទ្រ ស្តារកិត្តិយស កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពអោយល្អឡើងវិញ។
៥. ផែនការ គៀងគររកភស្តុភារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់គណបក្សខ្មែររួបរួមជាតិ។

សូមជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០៕


ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img