24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ខ្សែប្រយុទ្ធបារាំង Nkunku ខកខានការប្រកួត World Cup ដោយសារបួសជើងអំឡុងពេលហ្វឹកហាត់

- Advertisement -spot_img

(កាតា)៖ ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Christopher Nkunku ត្រូវខកខានការប្រជែងពានរង្វាន់ FIFA World Cup 2022 ដោយមានបញ្ហារបួសជើងខាងឆ្វេងដែលកើតឡើងអំឡុងពេលហ្វឹកហាត់។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

បុរសវ័យ ២៥ឆ្នាំដែលជ្រើសចេញពីក្រុម RB Leipzig នៃលីគអាល្លឺម៉ង់ Bundesliga ជាកីឡាករសំខាន់ម្នាក់នៃក្រុមជម្រើសជាតិបារាំង ក្នុងប្រជែងការពារតំណែងជើងឯករបស់ពួកគេដែលធ្វើបានកាលឆ្នាំ២០១៨ ខណៈរូបគេកំពុងឈរកំពូលតារាងលីគ Bundesliga នាមជាអ្នកស៊ុតបាន ១២គ្រាប់ច្រើនជាងនារដូវកាលនេះបណ្តោះអាសន្នក្រោយឆ្លងកាត់ ១៥ប្រកួត។

បញ្ហារបួសនេះបានកើតឡើងក្រោយពេលដែល Nkunku បានប៉ះទង្គិចជាមួយមិត្តរួមក្រុម Eduardo Camavinga ខណៈដែលក្រុមបារាំង និងបើកឆាកប៉ះក្រុមអូស្ត្រាលី ដែលស្ថិតក្នុងពូល D នាថ្ងៃទី២២ ខែវិច្ឆិកានេះ មុនបន្តប៉ះក្រុមដាណឺម៉ាក និងក្រុមទុយនេស៊ី។

Nkunku បានក្លាយជាកីឡាករចុងក្រោយដែលស្ថិតក្នុងបញ្ជីអវត្តមានចេញពីក្រុមបារាំង បន្ទាប់ពីខ្សែបម្រើ Paul Pogba, N’Golo Kante និងខ្សែការពារ Prisnel Kimpembe ខណៈដែលអ្នកជំនួស Nkunku មិនទាន់ត្រូវបានបង្ហាញនោះទេ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img