25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ខ្សែបម្រើ Giovani lo Celso របស់ Spurs ចូលរួមជាមួយ Villarreal លើកិច្ចសន្យាលេងខ្ចីជើង

- Advertisement -spot_img

(ឡុងដ៍)៖ ខ្សែបម្រើរបស់ក្លិបបាល់ទាត់ Tottenham កីឡាករ Giovani lo Celso បានចូលរួមជាមួយក្លិប Villarreal ដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga លើកិច្ចសន្យាលេងខ្ចីជើង រយៈពេល១រដូវកាល, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។

ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនរូបនេះ បានចូលរួមសារជាថ្មី ជាមួយនឹងក្លិប Villarreal ជាទីកន្លែងដែលលោកបានចំណាយពេល ពាក់កណ្តាលទី២ នៃរដូវកាលមុន លេងក្នុងលក្ខខណ្ឌខ្ចីជើងនៅទីនោះ។

Lo Celso វ័យ២៦ឆ្នាំ បានចូលរួមជាមួយ Spurs ក្រោយផ្លាស់មកពី Real Betis ក្នុងឆ្នាំ២០១៩ និងបានបង្ហាញខ្លួន៨៤ប្រកួត, ស៊ុតបញ្ចូលទីបាន៨គ្រាប់។

លោកបានលេង១៦ប្រកួត កាលពីរដូវកាលមុន សម្រាប់ក្លិប Villarreal ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក Unai Emery ដោយបានស៊ុតបញ្ចូលទី១គ្រាប់ ខណៈក្រុមនេះ បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League៕

Giovani lo Celso

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img