(ឡុងដ៍)៖ ប្រធានក្រុម Chelsea កីឡាករ Cesar Azpilicueta ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ក្រោយពេល ៣ថ្ងៃ បន្ទាប់ពីបានរងរបួសក្បាលខ្លាំង ក្នុងការប្រកួតលីគ Premier League ចាញ់ក្រុម Southampton ក្នុងលទ្ធផល១-0,
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានរងការទាត់ចំក្បាលដោយកីឡាករ Sekou Mara របស់ Southampton អំឡុងពេលលេងតង់ទី២ និងត្រូវបានគេសែងចេញពីទីលានប្រកួត នៃកីឡដ្ឋាន Stamford Bridge។
សូមជម្រាបថា Chelsea នឹងត្រូវប៉ះ Tottenham Hotspur នៅក្រៅទឹកដីរបស់ខ្លួន នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ខណៈការវិលត្រឡប់របស់ Azpilicueta ត្រូវពឹងផ្អែកលើលក្ខខណ្ឌពិធីការប៉ះទង្គិច ដោយសមាគមបាល់ទាត់ និងលីគ Premier League៕


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




