ជំនួយរបស់ជប៉ុន បានធ្វើឱ្យកម្ពុជាកែលំអប្រព័ន្ធប្រឡាយ-លូ ចម្រោះ និងអាងស្តុកទឹក ជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ
ថ្ងៃទី២២ មេសា សម្តេចនឹងអញ្ជើញទស្សនកិច្ចនៅជប៉ុន ដើម្បីចូលរួមវេទិកាទឹកពិភពលោក ហើយសម្តេចក៏នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន
ជប៉ុនជាចំណែកមួយក្នុងការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ វិច្ឆិកា ១៩៥៣ ហើយក៏ជាប្រទេសដែលបានជួយដល់ការចរចារកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា
ពេលត្រឡប់ពីជប៉ុនវិញ សម្តេចនឹងទទួលជួបមេប្រតិបត្តិការរបស់អ៊ុនតាក់ ដែលបំពេញបេសកកម្មនៅកម្ពុជាកាលពីទសវត្សរ៍៩០
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំនេះ សម្តេចមិនចេញមុខឃោសនាជូនមេឃុំ និងចៅសង្កាត់នោះឡើយ
ប្រជាពលរដ្ឋយល់ច្បាស់ថា តើបក្សណាស័ក្តិសមឱ្យគាត់ផ្ញើវាសនា។ សម្តេចតេជោ ណែនាំឱ្យបង្កបរិយាកាសល្អលើការឃោសនារកសំឡេងឆ្នោត និងបញ្ចៀសអំពើហិង្សា
ការចូលឆ្នាំកន្លងទៅថ្មីៗនេះ ប្រៀបដូចពេលពលរដ្ឋរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះ-ឈ្នះ
ការដែលប្រជាពលរដ្ឋអាចដើរលេងចូលឆ្នាំបាននេះ គឺបានកើតចេញពីកិច្ចប្រឹងប្រែងរួមគ្នារវាងរដ្ឋ និងរាស្ត្រ
កំលុងពេលចូលឆ្នាំកាលពីឆ្នាំទៅ គឺជាពេលដែលសម្តេចបានប្រកាសពីការឈានដល់ជ្រោះមរណៈនៃជំងឺកូវីដ១៩។ វិធានការដែលសម្តេចបានដាក់ចេញកាលពីឆ្នាំ២០២១ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក
ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្តកោះកុង ហើយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការសាងសង់
ទោះបីមានវិបត្តិជំងឺកូវីដ១៩ តែពលរដ្ឋនៅតែអាចរកចំណូលបាន ដើម្បីដើរកម្សាន្តពេលចូលឆ្នាំ
ក្រសួងសេដ្ឋកិច្ចពិចារណាបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពេលកំណត់
បើតាមរដ្ឋមន្រ្តីបរិស្ថាន សាយ សំអាល់ ប្រជាពលរដ្ឋខ្មែរមានឥរិយាបថកាន់តែប្រសើរលើការទុកដាក់សំរាម
ជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដើម្បីជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិ
មានកត្តា៦យ៉ាង ដែលផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរួមមាន៖ សុខសន្តិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានមធ្យោបាយធ្វើដំណើរកាន់តែច្រើន ប្រាក់ចំណូល ការកើតឡើងថ្មីនៃតំបន់ទេសចរណ៍ និងភាពស៊ាំសហគមន៍
សម្តេចតេជោគ្រោងសរសេរបង្ហាញពីការគិតរបស់នាយករដ្ឋមន្ត្រី ពេលប្រជាពលរដ្ឋសប្បាយ និងពេលកើតទុក្ខ
ការចាក់វ៉ាក់សាំង បើចាក់ពាសវាលពាសកាល មិនអាចបង្កើតភាពស៊ាំសហគមន៍ទេ
នៅថ្ងៃម្សិលមិញរកឃើញអ្នកកើតកូវីដ១៩ចំនួន ២៧នាក់។ សម្តេចនឹងបន្តតាមដានការរីករាលដាលក្រោយចូលឆ្នាំរយៈពេល១០ថ្ងៃទៀត
អំពាវនាវឱ្យប្រជាពលរដ្ឋបន្តទទួលយកដូសជំរុញ។ បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះពលរដ្ឋមិនចាំបាច់ពាក់ម៉ាស់ទេ
កម្ពុជាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេបំផុតនៅតំបន់អាស៊ាន។ បញ្ហាទប់ស្កាត់កូវីដ១៩ ស្ថិតនៅលើវិធានការការពារ និងការចូលរួមពីពលរដ្ឋ៕
ដោយគីរីដងរែក