29.9 C
Phnom Penh
Tuesday, June 23, 2026
- Advertisement -spot_img

ខ្លាកំណាច រុស្ស៊ី និងចិន នឹងជួបគ្នាក្នុងសប្តាហ៍នេះ

- Advertisement -spot_img

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង នឹងជួបជជែកពិភាក្សាគ្នានៅមុនដំណាច់ឆ្នាំនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលា ឬទម្រង់នៃការជជែកពិភាក្សានេះនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាកងារសារព័ត៌មាន AFP។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ភាគីទាំងពីរនឹងបញ្ចេញព័ត៌មានលម្អិតនៅពេលកំណត់ណាមួយ។

លោក ពូទីន និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» រវាងប្រទេសទាំងពីរ នៅពេលដែលមេដឹកនាំរុស្ស៊ី បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែកុម្ភៈ បីសប្តាហ៍មុនពេលការលុកលុយអ៊ុយក្រែន។

ជាមួយនឹងបណ្តាប្រទេសលោកខាងលិចថ្កោលទោសសង្គ្រាម និងវាយដំសេដ្ឋកិច្ចរបស់រុស្ស៊ីដោយការដាក់ទណ្ឌកម្ម ភាពជាដៃគូជាមួយចិនកាន់តែមានសារៈសំខាន់សម្រាប់លោកពូទីន ទោះបីជាលោកបានទទួលស្គាល់ជាសាធារណៈកាលពីខែកញ្ញាថា ទីក្រុងប៉េកាំងបានសម្តែង «ការព្រួយបារម្ភ» លើបញ្ហាអ៊ុយក្រែនក៏ដោយ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ លោក ពូទីន បានជួប លោក ស៊ី ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន។

លោក ស៊ី បានប្រាប់ លោក Medvedev ថា ប្រទេសចិនសង្ឃឹមថាភាគីទាំងអស់នៅក្នុងវិបត្តិអ៊ុយក្រែនរក្សាការអត់ធ្មត់ និងដោះស្រាយបញ្ហាសន្តិសុខតាមរយៈដំណោះស្រាយនយោបាយ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img