35.2 C
Phnom Penh
Saturday, March 21, 2026
- Advertisement -spot_img

ខ្មាន់កាំភ្លើង បាញ់ប្រហារនៅ ប៉ារីស គឺជាអ្នកទើបចេញពីពន្ធនាគារ

- Advertisement -spot_img

កាលពីថ្ងៃសុក្រទី២៣ខែធ្នូ ខ្មាន់កាំភ្លើង ម្នាក់ បាន បើក ការ បាញ់ប្រហារ នៅ កណ្តាល ទីក្រុង ប៉ារីស ដោយសម្លាប់ មនុស្ស ៣ នាក់ និង ៣ នាក់ ផ្សេង ទៀតរងរបួស។

ខ្មាន់កាំភ្លើង បាន កំណត់ គោលដៅ មជ្ឈមណ្ឌល វប្បធម៌ ឃើដ ហើយ បាន បាញ់ សមាជិក សហគមន៍ មូលដ្ឋាន។ ការប្រកាន់ ពូជសាសន៍ កំពុង ត្រូវ បាន ស៊ើបអង្កេតថាអាចជាហេតុផលជំរុញការវាយប្រហារនេះ។

ជនសង្ស័យអាយុ ៦៩ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗ ហើយមិនយូរប៉ុន្មាន មានព័ត៌មានថា គាត់ទើបត្រូវបានដោះលែងពីពន្ធនាគារ។

ក្រោយ មក ការ ប៉ះ ទង្គិច បាន ផ្ទុះ ឡើង រវាង ប៉ូលិស និង ក្រុម ដែល ប្រមូល ផ្តុំ គ្នា នៅ កន្លែង កើត ហេតុ បន្ទាប់ ពី ការ វាយ ប្រហារ។

ក្រុមប្រឹក្សាប្រជាធិបតេយ្យឃើដនៅប្រទេសបារាំង (CDF-K) ដែលគ្រប់គ្រងមជ្ឈមណ្ឌលរងការវាយប្រហារនៅតំបន់ Strasbourg-Saint Denis ក្នុងសង្កាត់ទី១០ នៃទីក្រុងប៉ារីស បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ។

មិនមានហេតុផលបញ្ជាក់សម្រាប់ការបាញ់ប្រហារនេះទេ ប៉ុន្តែរដ្ឋអាជ្ញាទីក្រុងប៉ារីស Laure Beccuau បាននិយាយថា ពីមុន ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទហិង្សារើសអើងជាតិសាសន៍។

ក្នុងឧប្បត្តិហេតុនោះ គឺគាត់បានប្រើដាវវាយប្រហារ នៅជំរំជនចំណាកស្រុកក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ ហេតុអ្វីបានជាគាត់ត្រូវបានដោះលែងនាពេលថ្មីៗនេះ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img