27 C
Phnom Penh
Saturday, July 27, 2024
- Advertisement -spot_img

ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សចិន ដឹកនាំដោយលោកប្រធាន ពុយ គា

- Advertisement -spot_img

ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សមួយទៀតហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញទៅប្រទេសចិនដើម្បីជួបពិភាក្សាការងារលើកទីមួយជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។

នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានថ្លែងថាសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជាដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។
លោក ពុយ គា បានជម្រាបជូនភាគីចិនថាក្លិបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។
ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា ថាលោកស្រី នឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិនទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។

ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img