ការចរចាដើម្បីផ្អាកសង្គ្រាមអ៊ីស្រាអែល និង ក្រុមហាម៉ាស់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសល់បានឈានចូលថ្ងៃទី2 នៅទី ក្រុងគែរ កាលពីថ្ងៃទី14 ខែកុម្ភៈ ខណៈប្រជាជនហ្គាហ្សាដែលផ្លាស់ទីលំនៅបានត្រៀមខ្លួនសម្រាប់ការវាយលុករបស់អ៊ីស្រាអែល ដែល
ជាជម្រកចុងក្រោយរបស់ពួកគេ នៅទីក្រុងRafah ។ ប្រភពពីក្រុមហាម៉ាស់ បានប្រាប់ AFP ថាគណៈប្រតិភូមួយបានធ្វើដំណើរទៅ កាន់រដ្ឋធានីអេហ្ស៊ីប ដើម្បីជួបអ្នកសម្រប សម្រួលអេហ្ស៊ីប និងកាតាបន្ទាប់ពីអ្នកចរចាប៉ី ស្រាអែលបានពិភាក្សា ជាមួយអ្នកសម្រប
សម្រួលកាលពីថ្ងៃអង្គារ។ ប្រធានាធិបតីទួរគី លោក Recep_Tayyip Erdogan ដែលជា អ្នករិះគន់ឥតសំចៃមាត់ ក៏បានទៅកាន់ទីក្រុងគែរកាលពីថ្ងៃពុធសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតី Abdel Fattah al-Sisi។ នាយក CIA លោក William Burns បានចូលរួមកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ជាមួយ លោក David Barnea ប្រធានសេវាស៊ើប ការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល ដែលប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប បាននិយាយ ថា ភាគច្រើនមានភាពវិជ្ជមាន។ អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានពណ៌នាការចរចាថា “ប្រកបដោយ ការស្ថាបនា និងដើរក្នុងទិសដៅត្រឹមត្រូវ”។

ក្រុមអ្នកសម្រុះសម្រួលកំពុងប្រជែងគ្នា ដើម្បីធានាការផ្អាកការប្រយុទ្ធគ្នា មុនពេលអ៊ីស្រាអែលបន្តលុកលុយលើដី ចូលទៅទីក្រុងRafah ភាគខាងត្បូង Gaza Strip ដែលមានប្រជាជនប៉ាឡេស្ទីនជាង 1.4លាននាក់។ អាមេរិកបាននិយាយថា ខ្លួននឹងមិនគាំទ្រប្រតិបត្តិការណាមួយនៅទីក្រុង Rafahដោយគ្មាន “ផែនការគួរឱ្យទុកចិត្ត” សម្រាប់ការពារជនស៊ីវិលនោះទេ។ ប្រធានផ្នែក មនុស្សធម៌ UN លោក Martin Griffiths បាននិយាយថា ប្រតិបត្តិការយោធាណាមួយ “អាចនាំឱ្យមានការសម្លាប់រង្គាល”។ សម្ពាធបានកើនឡើងលើប្រទេសអេហ្ស៊ីប ដើម្បីបើក ចំពោះជនស៊ីវិលប៉ាឡេស្ទីនរាប់សែន នាក់ បានស្វែងរកទីជម្រកនៅក្នុងជំរុំបណ្ដោះ អាសន្ន ដែលពួកគេប្រឈមមុខនឹងការផ្ទុះ ឡើងនៃជំងឺរលាកថ្លើម រាគ កង្វះអាហារ និងទឹក។

ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា”ជ័យជម្នះពេញលេញ” មិនអាចសម្រេចបានឡើយ បើគ្មានការលុបបំបាត់កងវរសេនាតូចចុងក្រោយរបស់ក្រុមហាម៉ាសនៅ Rafah។នៅពេលកិច្ចចរចាបទឈប់បាញ់បន្ត នៅទីក្រុងគែរ យោធាអ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា ដោយមានការវាយប្រហារទាំងទីក្រុង Rafah និងទីក្រុងKhan Yunis ភាគខាងត្បូង។ ក្រសួងសុខាភិបាលក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃ ពុធថា មនុស្ស 104 នាក់ត្រូវបានសម្លាប់ក្នុង
កាលពីល្ងាចថ្ងៃអង្គាររយៈពេលមួយយប់ យោធាបានបញ្ចេញវីដេអូ មកពីកាមេរ៉ាសុវត្ថិភាព បង្ហាញប្រធានក្រុមហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar និងសមាជិកគ្រួសារ បានរត់គេចខ្លួន តាមរូងក្រោមដី មួយថ្ងៃ បន្ទាប់ពីការវាយប្រហារថ្ងៃទី7 ខែតុលា ឥឡូវនេះជាខែទី5 ហើយ៕

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




