32 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ក្រុមហ៊ុន TBS Holdings Inc ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ស្នើសុំផលិត​ឃ្លីបវីដេអូ ដើម្បីទាក់ទាញទេសចរខ្លួនមកកម្ពុជា

- Advertisement -spot_img

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន​លោក កាតូ កាហ្សូមូរី (KATO Kazunori)សមាគមជប៉ុន- កម្ពុជា, ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី​(TAKEUCHI Mei )តំណាងក្រុមហ៊ុន TBS Holdings Inc. និងសហការី​ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ។

ជំនួបដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែតុលា គឺដើម្បីស្នើសុំអនុ​សាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើគម្រោង​ផលិតឃ្លីបវីដេអូផ្សព្វផ្សាយពីសក្តានុពលនៃគោលដៅទេសចរណ៍បេតិកភណ្ឌ ប្រវត្តិសាស្រ្ត ធម្មជាតិរបស់កម្ពុជា ព្រមទាំងវប្បធម៌ប្រ​ពៃណី ម្ហូបអាហារ និងផលិតផលក្នុងស្រុក តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ក្រុមហ៊ុន TBS Holdings Inc. ដែលជាក្រុមហ៊ុន​មានបណ្តាញទូរទស្សន៍ជាង២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង១០​លាន​នាក់នៅប្រទេសជប៉ុន ។

គម្រោងនេះគឺដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋជប៉ុនឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនក៏ដូចជា អន្តរជាតិ​ដទៃទៀតមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើនរួមទាំងគម្រោងរៀបចំវេទិកាជំនួបធុរកិច្ចដើម្បីទាក់ទាញអ្នកវិនិយោគិនជប៉ុនឱ្យមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា និងការបង្កើនជើងហោះហើរត្រង់ពី​ប្រទេសជប៉ុនមកប្រទេសកម្ពុជាបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានស្វាគមន៍ចំពោះគោលបំណងនេះ៕

ប្រភព ក្រសួងព័ត៌មាន

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img