29 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ក្រសួងបរិស្ថានបានប្រកាសអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ច ព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ។ ការប្រកាសនេះ បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ បានគាំទ្រនិងអនុម័ត វិធាន ប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែង សាទរចំពោះការដឹកនាំដ៏ឈ្លាសវៃនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបាន គិតគូរអាទិភាពលើវិស័យបរិស្ថានក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានរៀបចំឡើង ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ការគាំទ្ររបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះវិធានប្រតិបត្តិនេះ បានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយ តម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា វិធានប្រតិបត្តិមានប្រយោជន៍ខ្លាំងណាស់ សម្រាប់កម្ពុជាផង ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជា ជាមួយ ពិភពលោក ក្នុងការកាត់បន្ថយការកើនឡើងកម្ដៅលើភពផែនដី ” និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្ថែមថា កន្លងមកកម្ពុជាបានអនុវត្តអាជីវកម្មកាបូនតាមរយៈការស្ម័គ្រ ចិត្ត។ តាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាតឲ្យកម្ពុជា កាន់តែពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគីរវាង រដ្ឋាភិបាលនិងរដ្ឋាភិបាល ស្របនឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img