26 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

ក្រសួងចេញវិធានការពង្រឹងសមត្ថភាពគ្រូបង្រៀនថ្មីៗ កុមារនៅសាលានឹងមានអនាគតភ្លឺស្វាងដែលជាកម្លាំងការងារកាន់តែល្អប្រសើរនាពេលអនាគត នៅពេលដែលការបង្រៀនជំនាញត្រូវបានពង្រឹង ។

- Advertisement -spot_img

វិធានការនានានឹងត្រូវធ្វើឡើងដើម្បីពង្រឹងសមត្ថភាពនិងជំនាញរបស់គ្រូនៅសាលាឱ្យកាន់តែ ប្រសើរឡើងដើម្បីឱ្យសិស្សយល់និងរៀនមុខវិជ្ជារបស់ពួកគេកាន់តែប្រសើរឡើង ។

ក្រសួងអប់រំគ្រោងនឹងសម្រេចបាននូវចំណុចនេះដោយផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតលើ ការអភិវឌ្ឍគ្រូបង្រៀននិងជំរុញគ្រូបង្រៀនជាប់កិច្ចសន្យាវ័យក្មេងឱ្យបង្រៀនបន្ថែមម៉ោងជា ទម្រង់នៃការបណ្តុះបណ្តាលដើម្បីបង្កើនវិជ្ជាជីវៈនិងធនធាន ។

រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បាននិយាយកាលពីថ្ងៃច័ន្ទថាគ្រូបង្រៀន ប្រកបដោយគុណភាពគួរតែមានចំណេះដឹងខ្លឹមសារនិងវិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធ ភាពចំណេះដឹងទូទៅចេះប្រើប្រាស់បច្ចេកវិទ្យាធ្វើជាអ្នកគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធ ភាពនិងមានវិធីសាស្រ្តជាប្រព័ន្ធដើម្បីវាយតម្លៃនិងកំណត់
ថាតើសិស្សរៀនបានប៉ុន្មាននិងកម្រិតណា ។

លោកបានបន្ថែមថាគ្រូបង្រៀនគួរតែដឹងអំពីការសិក្សារបស់សិស្ស ។ នេះជាគុណតម្លៃរបស់គ្រូ ដែលមានគុណភាព ។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចាមានប្រសាសន៍ថា ៖ « ក្រសួងបានធ្វើឱ្យការ អភិវឌ្ឍធនធានមនុស្សនិងការលើកកម្ពស់គុណភាពអប់រំវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាអាទិភាព កំពូលក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ » ។

លោក ថា កម្ពុជាប្តេជ្ញាធានាឱ្យបានជោគជ័យនៃយុទ្ធសាស្ត្រចតុកោណដែលមានគោលបំណង កសាងគ្រឹះឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

លោកបានមានប្រសាសន៍ថា ៖ « គ្រូនឹងត្រូវបានគេយកចិត្តទុកដាក់បន្ថែមទៀតព្រោះពួកគេ ជាជួរមុខក្នុងការអភិវឌ្ឍធនធានមនុស្សនៅទូទាំងប្រទេស» ។

លោកបានបន្តថា ៖ « ទីពីរគឺការពង្រីកសាលារៀនគ្រប់កម្រិតទីបីការពង្រឹងការត្រួតពិនិត្យ គ្រប់ជ្រុងជ្រោយ លើការគ្រប់គ្រងសាលា » ។ លោកបានបន្ថែមថាកំណែទម្រង់នឹងរួមបញ្ចូលការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។

អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការលោក ឈូក ច័ន្ទឆាយា មានប្រសាសន៍ថា យុទ្ធសាស្ត្រចំនួនប្រាំមួយ ត្រូវបានរៀបចំ ឡើងដើម្បីកែលម្អវិស័យអប់រំ៖ កម្មវិធីសិក្សា និងវិធីសាស្ត្រ បង្រៀនការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនពង្រឹងសមត្ថភាពរបស់គ្រូបណ្តុះបណ្តាលការកែលម្អ ធនធានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ និងធានាគុណភាព នៃគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ។

លោកបន្តថា៖ « ដើម្បីលើកកម្ពស់គុណភាព បង្រៀនគុណវុឌ្ឍិ និងវិជ្ជាជីវៈដែលជាអ្វីដែលចាំបាច់សម្រាប់គ្រូបង្រៀនបំផុត »។

លោកបានបន្ថែមថា ៖ « មានគ្រូបង្រៀនជាប់កិច្ចសន្យាវ័យក្មេងជាច្រើនហើយ យើងនឹងអភិវឌ្ឍពួកគេដោយដាក់ពួកគេនៅក្នុង សាលារៀនជាមួយគ្រូដែលមានបទពិសោធន៍ ដើម្បីណែនាំពួកគេ និងផ្តល់ឱ្យពួកគេនូវវិធីសាស្រ្តក្នុងការបណ្តុះបណ្តាលជាក់ស្តែង » ។

នាយកសាលាបឋមសិក្សាមួយ គឺលោកប្រាក់កុសលមានប្រសាសន៍ថាការអភិវឌ្ឍជំនាញ និងវិជ្ជាជីវៈរបស់គ្រូក៏ជាអាទិភាពផងដែរ ។

លោកថា ៖ « ការអប់រំកុមារតូចតម្រូវឱ្យមានការបង្រៀនប្រកបដោយភាពច្នៃប្រឌិតដើម្បីធានាដល់ការអភិវឌ្ឍការយល់ដឹងរបស់កុមារ ដើម្បីធានាដល់ការលូតលាស់នៃសមត្ថភាពគិតនិងហេតុផលរបស់កុមារ » ។

លោកបានមានប្រសាសន៍ឱ្យដឹងថា ៖ « នៅពេលដែលគ្រូក្មេងៗ ធ្វើការជាមួយគ្រូដែលមានបទពិសោធន៍ គ្រូអាចរៀនកែលម្អខ្លួនឯង ហើយពួកគេ នឹងអាចពង្រឹងសមត្ថភាពបង្រៀនជាមួយនឹងការអនុវត្ត » ។

លោកបន្ថែមថា៖ «គ្រូបង្រៀនវ័យក្មេងអាចមានភាពច្នៃប្រឌិត និងមានគុណភាពជាអ្នកដឹកនាំ ប៉ុន្តែអ្វី ដែលពួកគេខ្វះនោះគឺបទពិសោធន៍ » ។

នាយកវិទ្យាល័យបឹងត្របែកបានថ្លែងថាលោកគាំទ្រចំពោះ ចំណាត់ការនេះ ដើម្បីធ្វើឲ្យគ្រូជាប់កិច្ចសន្យា វ័យក្មេងចំណាយពេលបង្រៀន ច្រើនម៉ោង ។

លោកថា៖ « ពួកគេអនុវត្តកាន់តែច្រើនពួកគេ អាចអភិវឌ្ឍសមត្ថភាព របស់ពួកគេកាន់តែប្រសើរហើយជាមួយនឹងវានាំមកនូវការ ច្នៃប្រឌិតដល់ថ្នាក់រៀន » ។

លោកបន្ថែមថា ៖ « គ្រូបង្រៀន ជើងចាស់របស់យើងមានបទពិសោធន៍ ហើយវិធីសាស្រ្តបង្រៀនរបស់ពួកគេ គឺមកពីសាលាចាស់ប៉ុន្តែ ពួកគាត់ កំពុង ធ្វើ បច្ចុប្បន្នភាព ផង ដែរ ប៉ុន្តែ យើង ចង់ ឱ្យ ពួកគេ ចែករំលែក បទពិសោធន៍ របស់ ពួកគាត់ ដល់ គ្រូបង្រៀន វ័យក្មេង » ។
លោក បាន មានប្រសាសន៍ថា ៖ « គ្រូបង្រៀន វ័យក្មេង ទាំងនេះ បាន រៀន ពី វិធី ច្នៃប្រឌិត នៅ ក្នុង បរិ បទ ពិភពលោក ទំនើប អាចប្រើប្រាស់បទពិសោធន៍របស់អ្នកចាស់ដើម្បីបង្រៀនកាន់តែប្រសើរហើយនៅពេលដែលការបង្រៀនល្អយើងទទួលបានសិស្ស ដែល មានគុណភាព » ។

លោកបានបន្ថែមថា ៖ « ខ្ញុំដឹងថាគ្រូបង្រៀនជំនាន់ចាស់មានឆន្ទៈ ចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគាត់ក្នុងការ ទំនាក់ទំនងជាមួយសិស្ស ហើយការរួមផ្សំគ្នារវាងចាស់និងថ្មី នឹងល្អសម្រាប់សិស្សរបស់យើង » ។

អ្នកគ្រូខឹមវន្នី អាយុ៤៨ ឆ្នាំជាគ្រូបង្រៀនបឋមសិក្សានៅខេត្តកំពង់ធំមានប្រសាសន៍ថាអ្នកគ្រូសុខចិត្តចែករំលែកបទពិសោធន៍ ជាមួយ គ្រូថ្មីៗ ប៉ុន្តែសាលាគ្មានគ្រូជាប់កិច្ចសន្យាទេ ទោះបីសាលាមិនទាន់មានគ្រូគ្រប់គ្រាន់ក៏ដោយ ។

អ្នកគ្រូបានបន្តថាគ្រូត្រូវមានចិត្តចង់ បង្រៀន ហើយត្រូវតែអត់ធ្មត់ ហើយគុណសម្បត្តិទាំងនោះធ្វើឲ្យគ្រូពូកែ ។

អ្នកគ្រូថា ៖ « ខ្ញុំ នឹងដឹកនាំ និងណែនាំគ្រូក្មេងៗ ប្រសិនបើពួកគេត្រូវបានចូលសាលារបស់ខ្ញុំ ។ ក្នុងនាមជាអ្នកកសាងធនធាន មនុស្ស របស់ប្រទេសជាតិយើងត្រូវចែករំលែក និងបញ្ជូនចំណេះ ដឹងរបស់យើងដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ » ។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំឆ្នាំ ២០១៧ – ២០២១ គ្រូមត្តេយ្យមានចំនួន ៥,៤៥០ នាក់ គ្រូបឋមសិក្សា ៤៤,៨៧៥ នាក់គ្រូ មធ្យមសិក្សា ២៨,១៧៤ នាក់និងគ្រូវិទ្យាល័យ ១៥,៤៥៧នាក់ ៕

ដោយគីរីដងរែគ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img