30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

កំសាន្ត ទស្សនៈចំពោះជីវិត (បទពិសោធន៍ ក្នុងជីវិត)

- Advertisement -spot_img
  • ជីវិត ជាការសងនឹងការបុល ។
  • ជីវិត ជាការចង និង ការស្រាយ ។
  • ជីវិត ជាការលះហើយទៅ ទៅហើយលះ ។
  • ជីវិត បច្ចុប្បន្នជាផលវិបាករបស់កម្ម ពីអតីតកាល ។
  • ជីវិត ជាស្ទឹងជោរនាចៗ ទៅដោយការខឹងក្រោធ និងសេចក្ដីភ័យខ្លាច ។
  • ជិវិតរបស់មនុស្ស រស់នៅបានតែមួយខណៈចិត្តៗប៉ុណ្ណោះ ។
  • ការស្គាល់បច្ចុប្បន្នកាលច្បាស់ មិនធ្វើអោយមានការសង្ស័យលើអតីតកាល និង អនាគតកាលឡើយ ។
  • អ្នកយល់ថា ខ្លួនជាមនុស្ស មានទ្រព្យ មានយស ឬជាមនុស្សកំសត់ឥតទ្រព្យឥតយស ឈ្មោះថាជាមនុស្សលិចលង់ ចាញ់បោកគំនិខ្លួនឯង ។
  • មនុស្សលើកខ្លួន ដាក់ខ្លួន ប្រកាន់ខ្លួន ជាមនុស្សចាញ់បោកខ្លួនឯង ។
  • គួរកុំសូវយកចិត្តទុកដាក់ទៅលើការប្រមាថ ឬការមើលងាយពីគេមកលើខ្លួន តែគួរយកចិត្តទុកដាក់ពីការប្រមាថពីខ្លួនឯង លើខ្លួនឯង ឬពីខ្លួនឯងទៅលើអ្នកដទៃ ។
  • រឿងរាវទាំងឡាយនៃជីវិតអតីត បច្ចុប្បន្ន និងអនាគត គឺជាការបន្តគ្នានៃចិត្តច្រើនសន្ធឹកសន្ធាប់ ច្រើនប្រភេទ ច្រើនលក្ខណៈ មិនដាច់នៃជាតិថ្មី ។
  • ពេលវេលាចេះតែរំកិលទៅៗ ឯជីវិតចេះតែរអិលទៅៗ ។
  • ពេលវេលាកាន់តែខើច ជីវិតកាន់តែខ្លី ពេលវេលា ធ្វើល្អកាន់តែតិច ។
  • ពេលវេលា ជាចោរប្លន់ជីវិតដ៏ប៉ិនប្រសប់បំផុត ដោយប្រើកាំបិតលាបទឹកឃ្មុំ ។
  • រូបល្អ សម្លេងពិរោះ ក្លិនក្រអូប អាហារឆ្ងាញ់ ភាពស្រណុក ភាពស្រួល សុទ្ធតែជាសំណូករបស់ពេលវេលា សំរាប់ប្ដូរជីវិត ។
  • ពេលវេលាចុងក្រោយនៃជាតិនេះ ជាពេលវេលាដើមនៃជាតិថ្មី ។
  • អ្វីៗនៅលើលោកនេះ ហាក់ដូចជារបស់បញ្ឆោតទាំងអស់ (មាយា) រលត់កើត កើតរលត់ ឃើញបាត់ បាត់ឃើញ បែកជួប ជួបបែក ។
  • ជីវិត គឺជាការធ្វើដំណើរបន្តដោយគ្រាន់តែផ្លាស់ប្ដូរវិថី និង យានយន្ដប៉ុណ្ណោះ ។
  • ជីវិតបច្ចុប្បន្ន ដូចជាផ្ទះសំណាក់ប៉ុណ្ណោះ គ្រាន់តែស្នាក់នៅបណ្ដោះអាសន្ន មិនមានគំនិតហួងហែង តុបតែង ជួសជុល ព្រោះបំរុងតែនឹងចេញចោល ។
  • លោកីយនេះ ជាកំពង់ផែសំរាប់នាវាជីវិត សត្វលោកចូលចត ផ្ទុកផ្ទេរ ផ្លាស់ប្ដូរ ទូរទាត់ កម្មផល ថ្មីចាស់តែប៉ុណ្ណោះ ។
  • ចូររក្សាចិត្តអោយបានរាបស្មើ ពិភពលោកទាំងមូលបានរាបស្មើដែរ ។

ដោយ៖ សារព័ត៌មានគីរីដោយរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img